Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

បានផុស

នៅ

គណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិម (CEC) របស់រុស្ស៊ី បានប្រកាសថា លោក វ្ល៉ាឌីមៀរ ពូទីន នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះយ៉ាងភ្លូកទឹកភ្លូកដីបំផុត ជាមួយសំឡេងឆ្នោតជិត៩០%។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសរបស់ CEC ដែលផ្សាយបន្តដោយសារព័ត៌មាន RT, សន្លឹកឆ្នោតជាង៨០% ទៅហើយ ត្រូវបានរាប់គិតត្រឹមថ្ងៃចន្ទទី១៨ខែមីនា ខណៈលោក ពូទីន កំពុងនាំមុខការប្រកួតជាមួយសំឡេង ៨៧.១៥%។

ទន្ទឹមនោះ គូប្រជែងរបស់គាត់មកពីគណបក្សកុម្មុយនិស្តគឺលោក Nikolay Kharitonov ត្រូវបានគេរំពឹងថា នឹងឈរនៅលេខពីរជាមួយសំឡេង ៤.២% បន្ទាប់មកគឺលោក Vladislav Davankov នៃគណបក្សប្រជាជនថ្មី (៤%) និងលោក Leonid Slutsky នៃគណបក្សប្រជាធិបតេយ្យសេរី (៣.២%)។

(រូបថត៖ AFP)

លើសពីនេះ បើយោងតាមទិន្នន័យពី CEC, ការបោះឆ្នោតឆ្នាំនេះ គឺបានបំបែកកំណត់ត្រាចំនួនអ្នកចេញទៅបោះឆ្នោតខ្ពស់ជាប្រវត្តិសាស្ត្រ ពោលគឺឈានដល់ ៧៤%។

ដោយឡែក ដំណើរការរាប់សន្លឹក​ឆ្នោត ក៏​បាន​បញ្ចប់​រួចទៅ​ហើយដែរ​នៅ​ក្នុង​តំបន់​រុស្ស៊ី​មួយ​ចំនួន ជាក់ស្តែងនៅតំបន់ថ្មីចំនួនពីរដែលពលរដ្ឋរុស្ស៊ី បានបោះឆ្នោតជាលើកដំបូង គឺនៅសាធារណរដ្ឋប្រជាមានិត Lugansk លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៩៤.១២% និងនៅសាធារណរដ្ឋប្រជាមានិត Donetsk ទទួលបាន៩៥%។

(រូបថត៖ Getty)

នៅពេលលទ្ធផលចេញមក លោកពូទីន បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ហើយនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីស្នាក់ការបក្សជិតវិមានក្រឹមឡាំងថា “ផែនការទាំងអស់ដែលយើងបង្កើតឡើង ដើម្បីអភិវឌ្ឍប្រទេសរុស្ស៊ី នឹងពិតជាត្រូវបានអនុវត្ត ហើយគោលដៅនឹងសម្រេចបាន។ យើង​បង្កើត​ផែនការ​ដ៏​អស្ចារ្យ ហើយ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អនុវត្ត”។

លោកបន្តថា បញ្ហាប្រឈមសំខាន់ៗនៃអាណត្តិរយៈពេលប្រាំមួយឆ្នាំបន្ទាប់របស់គាត់ គឺការសម្រេចឲ្យបាននូវគោលដៅនៃប្រតិបត្តិការពិសេសនៅអ៊ុយក្រែន និងការពង្រឹងសមត្ថភាពការពារជាតិ និងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយពាក់ព័ន្ធនឹងជម្លោះយោធារវាងរុស្ស៊ីជាមួយណាតូ លោកក៏ព្រមានដែរថា គ្រប់យ៉ាងគឺអាចកើតឡើងក្នុងពិភពលោកសម័យទំនើប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កើតការវាយប្រហារនិងផ្ទុះបាតុកម្ម នៅថ្ងៃបោះឆ្នោតរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម