ព័ត៌មានអន្ដរជាតិ
ស៊ូដង់ខាងត្បូង បិទសាលារៀនទាំងអស់ ខណៈរលកកម្ដៅកំពុងវាយលុកខ្លាំង
ប្រទេសស៊ូដង់ខាងត្បូងកំពុងបិទសាលារៀនទាំងអស់ ចាប់ពីថ្ងៃចន្ទនេះតទៅ ដើម្បីត្រៀមការពាររលកកម្ដៅខ្លាំងដែលរំពឹងថានឹងមានរយៈពេល ២ សប្តាហ៍ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី១៨ ខែមីនានេះ ។

ក្រសួងសុខាភិបាល និងក្រសួងអប់រំបានណែនាំឲ្យមាតាបិតាមើលថែ និងទុកកូនៗរបស់ពួកគេទាំងអស់នៅក្នុងផ្ទះ ខណៈសីតុណ្ហភាពរំពឹងថា នឹងឡើងដល់ ៤៥ អង្សាសេ ។ ចំពោះសាលារៀនណាដែលរកឃើញថានៅតែបើកទ្វារ ក្នុងអំឡុងពេលនៃការព្រមាននឹងត្រូវរងពិន័យ ប៉ុន្តែមិនបានបញ្ជាក់ពីរយៈពេលដែលសាលានឹងនៅតែបិទនោះទេ ខណៈក្រសួងនឹងបន្តតាមដានស្ថានការណ៍ និងផ្តល់ដំណឹងដល់សាធារណជនទៅតាមភាពជាក់ស្ដែង ។
គួរបញ្ជាក់ថា ស៊ូដង់ខាងត្បូងជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជារលកកំដៅលើសពី ៤០ អង្សាសេ ។ ជម្លោះស៊ីវិលបានញាំញី ក៏ដូចជារុញឲ្យជីវភាប្រជាជនរបស់ប្រទេសអាហ្រ្វិកខាងកើតមួយនេះកាន់តែលំបាក ស្របពេលដែលប្រទេសក៏កំពុងជួបគ្រោះរាំងស្ងួតផង និងទឹកជំនន់ស្រាប់ផង ។
ទន្ទឹមនោះកម្មវិធីស្បៀងអាហារពិភពលោកនៅក្នុងប្រទេសនេះបានឲ្យដឹងថា ស៊ូដង់ខាងត្បូង បន្តប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយសារតែអំពើហិង្សា អស្ថិរភាពសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងលំហូរនៃប្រជាជនដែលភៀសខ្លួនចេញពីជម្លោះនៅក្នុងប្រទេសស៊ូដង់ ដែលប្រជាជនងាយរងគ្រោះចំនួន ៨១៨,០០០ នាក់ត្រូវបានផ្តល់អាហារ និងប្រាក់ឧបត្ថម្ភ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ