ព័ត៌មានអន្ដរជាតិ
អាជ្ញាធរ មីយ៉ាន់ម៉ា ចុះផ្ទាល់ដល់ផ្ទះយុវជនដើម្បីកោះហៅចូលបម្រើទ័ព
អាជ្ញាធរមីយ៉ាន់ម៉ាកំពុងកោះហៅយុវជនដែលលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌកែនកងទ័ព ជាពិសេសអាជ្ញាធរថែមទាំងចុះត្រួតពិនិត្យទិន្នន័យនៅតាមផ្ទះសម្បែងរបស់ប្រជាជនផ្ទាល់តែម្ដងនៅគ្រប់តំបន់ទូទាំងទីក្រុងយ៉ាំងហ្គោន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ MGR Online កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ ។

វិធានការនេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលយោធាបានអនុម័តច្បាប់ស្តីពីការកែនកងទ័ពកាលពីខែមុន ដែលតម្រូវឲ្យយុវជន-យុវនារីត្រូវចូលបម្រើក្នុងជួរកងទ័ព ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកងកម្លាំង បន្ទាប់ពីកងទ័ព ប្រឈមមុខនឹងការបរាជ័យក្នុងសមរភូមិប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលបានបាញ់បោះដាក់គ្នា ចាប់តាំងពីកងទ័ពបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ២០២១ ។
ម៉្យាងវិញទៀត យុវជនជាច្រើននាក់បានរត់គេចខ្លួនចេញពីទីក្រុងនានានៃប្រទេសមីយ៉ាន់ម៉ា ដោយលើកហេតុផលថា ពួកគេចង់ចាកចេញពីប្រទេសនេះ ឬទៅចូលរួមជាមួយកងកម្លាំងប្រឆាំងនឹងរបបសឹកយោធានៅតំបន់ព្រំដែនដាច់ស្រយាល ជាជាងចូលបម្រើយោធាក្នុងជួរកងទ័ព ។
បុរសម្នាក់នៅក្រុងយ៉ាំងហ្គោនអាយុ ២៨ ឆ្នាំបាននិយាយថា រូបគេនឹងមិនធ្វើតាមបញ្ជារបស់អាជ្ញាធរឡើយ ហើយក៏នឹងមិនចូលរួមបម្រើកងទ័ពនោះដែរ ។ ដំបូងឡើយរូបគេត្រូវបានអាជ្ញាធរតម្រូវឲ្យទៅផ្តល់ព័ត៌មានផ្ទាល់ខ្លួននៅការិយាល័យអាជ្ញាធរមូលដ្ឋាន ប៉ុន្តែរូបគេកំពុងព្យាយាមរត់គេចខ្លួន ។

អ្នកក្រុងយ៉ាំងហ្គោនម្នាក់ទៀតបាននិយាយដោយស្នើសុំមិនឲ្យបញ្ចេញឈ្មោះ និងសំឡេងដោយសារហេតុផលសុវត្ថិភាពផ្ទាល់ខ្លួនថា អាជ្ញាធរមីយ៉ាន់ម៉ាកំពុងធ្វើការជ្រើសរើសមនុស្សពី ៣ ទៅ ៥ នាក់ពីសហគមន៍តូចៗ និងជ្រើសរើសពី ៥ ទៅ ១០ នាក់ពីសហគមន៍ធំៗ ។ សម្រាប់អ្នកដែលត្រូវបានជ្រើសរើសនឹងត្រូវចាត់ឲ្យបំពេញការងារក្នុងតំបន់របស់ខ្លួនរស់នៅ ពោលគឺពួកគេនឹងមិនត្រូវបានបញ្ជូនទៅកាន់ជួរមុខឡើយ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល ។
គួរបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាប់ផ្ដើមអនុវត្តច្បាប់អនុញ្ញាតឲ្យយោធាកែនប្រុសៗទាំងអស់ដែលមានអាយុពី ១៨ ដល់ ៣៥ ឆ្នាំ និងស្រីៗដែលមានអាយុពី ១៨ ដល់ ២៧ ឆ្នាំឲ្យចូលបម្រើកងទ័ពយ៉ាងហោចណាស់រយៈពេល ២ ឆ្នាំ ដើម្បីបន្ថែមកម្លាំងកម្ចេចក្រុមឧទ្ទាមទ័ពព្រៃដែលកំពុងដណ្ដើមបានតំបន់ភាគច្រើនរបស់ប្រទេស ៕

ដោយ ៖ គង់ សំអាន
ចុចអាន ៖ នាយករដ្ឋមន្ត្រីថៃ ៣ រូបជួបជុំគ្នានៅស្រុកកំណើតលោក ថាក់ស៊ីន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?