ព័ត៌មានអន្ដរជាតិ
ថៃ ហាមទេសចរបរទេស២នាក់ មិនឲ្យចូលប្រទេស អស់មួយជីវិត
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៨ខែមីនា ប្រទេសថៃ បានដាក់អ្នកទេសចរនូវែលសេឡង់ពីរនាក់ចូលក្នុងបញ្ជីខ្មៅ ដោយហាមឃាត់ចូលប្រទេសនេះអស់មួយជីវិត បន្ទាប់ពីពួកគេវាយប៉ូលិសចរាចរណ៍នៅភូកេត។

អគ្គស្នងការរងនគរបាលជាតិ លោក Surachate Hakparn និយាយថា មេប៉ូលិសអន្តោប្រវេសន៍នៅភូកេត បានទទួលការណែនាំឲ្យហាមឃាត់ជនជាតិនូវែលសេឡង់ឈ្មោះ Oscar Day អាយុ៣៦ឆ្នាំ និង Hamish Day អាយុ៣៤ឆ្នាំ បន្ទាប់ពីបញ្ចប់សំណុំរឿងតុលាការ។ លោក Surachate បានបង្ហោះលើទំព័រ Facebook របស់ខ្លួនថា អ្នកទាំងពីរនឹងមិនអនុញ្ញាតឲ្យវិលត្រលប់មកប្រទេសថៃវិញឡើយ។
ពាក់ព័ន្ធហេតុការណ៍នេះ អ្នកទេសចរនូវែលសេឡង់ បានបើកបករលើសល្បឿនកំណត់ក្នុងតំបន់សហគមន៍នៅស្រុក Muang និងមិនគោរពគន្លងខាងឆ្វេង។ ពេលប៉ូលិសតាមចាប់ ពួកគេមិនឈប់ឡើយ ហើយថែមទាំងបន្ថែមល្បឿនដើម្បីរត់គេចខ្លួនទៀតផង។ ក្រោយមក ពួកគេក៏វាយប៉ូលិស ហើយបង្កជារបួសស្នាម។

បងប្អូន២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទប្លន់, រារាំងប៉ូលិសដែលកំពុងបំពេញកាតព្វកិច្ច, វាយប្រហារលើរាងកាយប៉ូលិស, បើកបរដោយគ្មានប័ណ្ណបើកបរ និងស៊ីសំណូក។
សូមបញ្ជាក់ ពួកគេបានចូលថៃនៅថ្ងៃទី១១ខែមីនា ហើយត្រូវបន្តស្នាក់នៅក្នុងប្រទេសនេះ រហូតដល់ថ្ងៃទី៩ខែមេសា ព្រោះថា ភ្ញៀវទេសចរមកពីនូវែលសេឡង់ គឺអាចមកលេងប្រទេសថៃដោយគ្មានទិដ្ឋាការបានរយៈពេល៣០ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានក្រុមមនុស្ស៤ប្រភេទ ប្រឈមហានិភ័យ ស្លាប់ដោយសារកម្តៅក្តៅខ្លាំង

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច