Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ត្រៀមបាញ់បង្ហោះកាំជ្រួចនាំផ្កាយរណបមួយទៀតទៅស្រាវជ្រាវលំហ​អវកាស

បានផុស

នៅ

ផ្កាយ​រណប​​​ចិន​ឈ្មោះ Queqiao-2 និង​កាំ​ជ្រួច​ Long March-8 បាន​ភ្ជាប់​គ្នា​រួច​រាល់ ហើយក៏​​បាន​ដឹក​ជញ្ជូន​ទៅ​​​កន្លែង​ត្រៀម​បាញ់​បង្ហោះ​នា​មជ្ឈមណ្ឌល​​​បាញ់​បញ្ជូន​ទៅ​លំហ​អវកាស Wenchang ​ខេត្ត​ Hainan ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ស៊ីនហួរ កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​​ពី​​ទី​ភ្នាក់​ងារ​អវកាស​ប្រទេស​ចិន (CNSA) បានឲ្យដឹងថា ការ​​ភ្ជាប់​ផ្កាយ​រណប​ខាង​លើ​​នេះ ​ត្រូវ​បាន​​​​ធ្វើ​តេស្ត​​ពិនិត្យ​​​សុវត្ថិភាព​រួច​រាល់ ហើយ​​អនុវត្ត​តាម​​​គម្រោង​ដែល​រៀប​ចំ​នឹង​បាញ់​បង្ហោះ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​។

​​​​​​ផ្កាយ​រណប​ Queqiao-2 ឬ Magpie Bridge-2 នឹង​មាន​តួ​នាទី​​ជា​ផ្ទាំង​រណប​បញ្ជូន​បន្ត​​សម្រាប់​ដំណាក់​កាល​ទី​៤​នៃ​កម្មវិធី​ស្រាវជ្រាវ​រុក​រក​​អំពី​ឋាន​ព្រះចន្ទ​របស់​ចិន​ ហើយ​សកម្មភាព​ទាំង​នោះ នឹង​ផ្តល់​នូវ​សេវា​ទំនាក់​ទំនង​បញ្ជូន​ព័ត៌មាន​​សម្រាប់​ដំណាក់​កាល​ស្រាវជ្រាវ​​លំហ​អវកាស​​បន្ទាប់​របស់​ចិន ដែល​មាន​ឈ្មោះ​បេសកកម្ម​​ដូច​ជា​ Chang’e-4, Chang’e-6, Chang’e-7, និង​ Chang’e-8 ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម