ព័ត៌មានអន្ដរជាតិ
អត្រាអាពាហ៍ពិពាហ៍នៅចិន ហក់ឡើងវិញ, ឆ្នាំមុនមានអ្នករៀបការ ៧.៦៨លានគូ
តាមសេចក្តីរាយការណ៍របស់ South China Morning Post នៅថ្ងៃចន្ទទី១៨ខែមីនា, ចំនួនអ្នករៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង នៅប្រទេសចិនក្នុងឆ្នាំ២០២៣ បានកើនឡើង១២.៤% បើធៀបនឹងឆ្នាំ២០២២។
ការស្ទុះងើបឡើងនៃអត្រារៀបអាពាហ៍ពិពាហ៍នេះ ត្រូវបានគេចង្អុលចំៗថា គឺបណ្តាលមកពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ ធូរស្រាល ធ្វើឲ្យយុវជនលែងពន្យារពេលរៀបការទៀត។
ក្រោយការធ្លាក់ចុះអស់រយៈពេលជិតមួយទសវត្សរ៍ ពេលនេះចំនួនគូស្វាមីភរិយាថ្មីថ្មោង បានកើនឡើងដល់៧.៦៨លានគូកាលពីឆ្នាំមុន ពោលគឺកើនឡើង ៨៤៥ ០០០គូ ពីតួលេខឆ្នាំ២០២២ ប៉ុន្តែនៅតែទាបជាងកម្រិតកំពូលក្នុងឆ្នាំ២០១៣ ដែលពេលនោះមានគូស្វាមីភរិយាចំនួន១៣.៤៧លានគូ បានរៀបការ។
ទិន្នន័យនេះ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីចិនលោក Li Qiang សន្យាក្នុងខែមីនាថា រដ្ឋាភិបាលនឹងធ្វើការឆ្ពោះទៅរកសង្គមមួយដែលងាយនឹងបង្កកំណើតកូន ហើយលើកកម្ពស់ការអភិវឌ្ឍប្រជាជនប្រកបដោយតុល្យភាពនិងយូរអង្វែង ក៏ដូចជាកាត់បន្ថយថ្លៃចំណាយលើការសម្រាលកូន ឪពុកម្តាយ និងការអប់រំ ទៀតផង។
ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកបង្កើតគោលនយោបាយ ក៏កំពុងដោះស្រាយបញ្ហា ដោយព្យាយាមធ្វើយ៉ាងណា ដើម្បីទប់ស្កាត់ការធ្លាក់ចុះចំនួនប្រជាជន ព្រោះថាអត្រាកំណើតកំពុងធ្លាក់ចុះទៅៗ ហើយមិនយូរទេ សង្គមចិន នឹងសម្បូរទៅដោយមនុស្សចាស់។
ជនជាតិចិនប្រហែល៣០០លាននាក់ ត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍ក្នុងទសវត្សរ៍ខាងមុខនេះ ដែលបើប្រៀបធៀបទៅ ចំនួននេះ គឺសឹងតែស្មើនឹងចំនួនប្រជាជនសហរដ្ឋអាមេរិកទាំងមូលទៅហើយ។
សូមបញ្ជាក់ ចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៣ដោយសារអត្រាកំណើតទាប និងអត្រាមរណភាពព្រោះជំងឺរាតត្បាតកូវីដ១៩ ជាហេតុបង្កផលប៉ះពាល់រយៈពេលយូរដល់កំណើនសេដ្ឋកិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ