ព័ត៌មានអន្ដរជាតិ
ពិភពលោក តាមមើលរឿងធំចំនួន៣ ក្រោយលោក ពូទីន ឈ្នះឆ្នោត
ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានពង្រឹងការកាន់អំណាចមួយអាណត្តិទៀតក្នុងនាមជាប្រធានាធិបតីរុស្ស៊ី និងគូសបញ្ជាក់ពីភាពរឹងមាំរបស់ទីក្រុងមូស្គូប្រឆាំងនឹងសម្ពាធលោកខាងលិច ជាពិសេសស្របពេលមានការសង្ក្រឺតធ្មេញដាក់គ្នា ជុំវិញជម្លោះនៅអ៊ុយក្រែន ហើយពាក់ព័ន្ធជ័យជម្នះរបស់លោក ពូទីន នេះដែរ ពិភពលោក កំពុងតាមមើលយ៉ាងដិតដល់ ចំពោះរឿងធំចំនួន៣ ដែលកំពុងបង្កជាក្តីកង្វល់ ក្នុងអាណត្តិទី៥របស់លោក។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/image-942-1024x683.png)
១. ទំនាក់ទំនងរុស្ស៊ី-ចិន
នៅពេលត្រូវបានសួរអំពីលទ្ធផលបោះឆ្នោត អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា ទំនាក់ទំនងចិន-រុស្ស៊ី នឹងឈានទៅរកភាពរីកចម្រើនកាន់តែខ្លាំង ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី ស៊ី ជីនពីង និង វ្ល៉ាឌីមៀរ ពូទីន។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/image-939-1024x614.png)
ស្របពេលជាមួយគ្នានោះ លោក Lin បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃឋានៈរបស់ប្រទេសទាំងពីរក្នុងនាមជាអ្នកជិតខាងដ៏ធំបំផុត រវាងគ្នានិងគ្នា និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ថ្វីបើរងការរិះគន់យ៉ាងចាស់ដៃពីលោកខាងលិច ទាក់ទិនសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ក៏ចិន នៅតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី កាន់តែស្អិតរមួតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ។
កិច្ចសហការនេះត្រូវបានគូសបញ្ជាក់ដោយសេចក្តីប្រកាសនៃភាពជាដៃគូគ្មានដែនកំណត់ រវាងប្រជាជាតិទាំងពីរក្នុងខែកុម្ភៈឆ្នាំ២០២២ ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ទីក្រុងប៉េកាំង មិនយូរប៉ុន្មានមុនពេលជម្លោះអ៊ុយក្រែនផ្ទុះឡើង ហើយបើយោងតាមរបាយការណ៍, លោក ស៊ី និង ពូទីន នឹងមានកិច្ចប្រជុំជាមួយគ្នាច្រើនលើកទៀត ក្នុងឆ្នាំនេះ។
២. សង្គ្រាមលោកលើកទី៣
ទន្ទឹមនឹងនេះដែរ ពូទីន បានព្រមានខ្លាំងៗទៅលោកខាងលិច ថា ជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធមិត្តយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងបង្ហាញថា ពិភពលោកកំពុងតែខិតជិតសង្គ្រាមលោកលើកទីបីហើយ ខណៈជម្លោះអ៊ុយក្រែន បានបង្កឲ្យមានវិបត្តិធ្ងន់ធ្ងរបំផុតចំពោះទំនាក់ទំនងរវាងទីក្រុងមូស្គូជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/image-940-1024x576.png)
ត្បិតមានការព្រមានជាញឹកញាប់អំពីគ្រោះថ្នាក់នៃជម្លោះនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែលោក ពូទីន អះអាងថា លោកមិនដែលគិត ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនឡើយ។
ការព្រមានខ្លាំងៗរបស់លោកពូទីន គឺឆ្លើយតបទៅសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពជើងគោកក្នុងប្រទេសអ៊ុយក្រែន។ លោក ពូទីន កត់សម្គាល់ថា “អ្វីគ្រប់យ៉ាងគឺអាចទៅរួច នៅក្នុងពិភពលោកសម័យទំនើប។ សេណារីយ៉ូបែបនេះ នឹងនាំឲ្យភពផែនដី ខិតជិតសង្គ្រាមលោកលើកទីបីយ៉ាងពេញទំហឹងតែម្តង។
៣. ភ្លើងសង្គ្រាមនៅអ៊ុយក្រែន នឹងឆេះរោលកាន់តែខ្លាំង
លោក ពូទីន យល់ឃើញថា ជ័យជម្នះក្នុងការបោះឆ្នោតរបស់គាត់ គឺជាអាណត្តិធ្វើឲ្យសង្រ្គាមកាន់តែធ្ងន់ធ្ងរឡើងក្នុងប្រទេសអ៊ុយក្រែន។ លោកបានព្រមានបស្ចិមប្រទេស ប្រឆាំងនឹងការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ ដោយចាត់ទុកវាជាជំហានឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/image-941-1024x683.png)
លើសពីនេះ លោកសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី និងផ្តល់អាទិភាពដល់ប្រតិបត្តិការយោធាដែលកំពុងបន្តនៅអ៊ុយក្រែន ហើយគ្មានអ្វីត្រូវសង្ស័យឡើយ លោក ពូទីន ច្បាស់មិនបន្ថយដៃឡើយ ចំពោះសង្គ្រាមជាមួយទីក្រុងកៀវ៕
អត្ថបទ៖ សុខ សុវណ្ណ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត