ព័ត៌មានអន្ដរជាតិ
មេរៀនជីវិត និងសហគ្រិនភាព ៧ ចំណុច អាចត្រាប់តាមពី Elon Musk
ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់ ឬឮឈ្មោះ Elon Musk ជាក់ជាមិនខាន ។ ពិតមែនលោកគឺជាបុគ្គលមួយរូបដែលជោគជ័យក្នុងភាពច្នៃប្រឌិតបង្កើតអ្វីថ្មីៗក្នុងសតវត្សទី ២១ នេះ ហើយក៏ជាបុគ្គលដែលមានឥទ្ធិពលមួយរូប រួមទាំងទឹកប្រាក់ដែលធ្វើឲ្យលោកមានឈ្មោះជាមហាសេដ្ឋី ។
សម្រាប់អត្ថបទនេះក៏សូមលើកឡើង ៧ មេរៀនពីសហគ្រិនបច្ចេកវិទ្យាអាមេរិកដែលមានដើមកំណើតកាណាដា កាត់អាហ្វ្រិកខាងត្បូងរូបនេះ មកបង្ហាញដែលអ្នកអាចរៀនសូត្រ និងពិចារណាដូចខាងក្រោម៖
១. ការអាន អាចធ្វើឲ្យអ្នកឆ្លាត និងកាន់តែឆ្លាត
Elon Musk គឺជាអ្នកអានមួយរូបតាំងពីនៅវ័យកុមារ ។ គាត់ជឿថាអ្វីៗនឹងក្លាយជារឿងធម្មតា ដោយអ្នកអាចស្វះស្វែងរៀនដោយខ្លួនឯង ។ មានម្តងៗលោកធ្លាប់ទៅប្រទេសរុស្ស៊ីដើម្បីសុំជាជំនួយខ្លះក្នុងការឌីសាញគ្រាប់រ៉ុកកែតសម្រាប់ក្រុមហ៊ុន SpaceX របស់លោក ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តរុស្ស៊ីភាគច្រើន បានបដិសេធគំនិតគាត់។ ផ្ទុយទៅវិញ ពេល Elon Musk ជិះយន្តហោះត្រឡប់មកអាមេរិកវិញ លោកបែរជារៀនពិចារណាគម្រោងបង្កើតរ៉ុកកែតដោយខ្លួនឯង ។ “ខ្ញុំអានសៀវភៅ ហើយនិយាយជជែកជាមួយមនុស្សគ្រប់គ្នា ខ្ញុំសំដៅន័យថា នោះជារបៀបដែលមនុស្សម្នាក់រៀនពីអ្វីមួយ ។ មានសៀវភៅល្អៗជាច្រើន ហើយក៏ដូចជាមនុស្សមានបញ្ញាវៃឆ្លាតជាច្រើន” ។ នេះបើតាមលោក Musk ប្រធានក្រុមហ៊ុន SpaceX ។
២. ធ្វើការ “ដោយប្រឹងប្រែងព្យាយាម”
សម្រាប់ ElonMusk ផ្ទាល់ លោកត្រូវបានគេសម្គាល់ថា ជាមនុស្សចូលចិត្តធ្វើការ។ មិនមែនតែធ្វើការនោះទេ គឺមានភាពព្យាយាមក្នុងនោះដែរ លោកធ្វើការ ១០០ ម៉ោងក្នុងមួយសប្តាហ៍សឹងរាល់ឆ្នាំ ។ លោកផ្ទាល់ក៏បានលើកឡើងដែរថា បើគេធ្វើការងារ ៤០ ម៉ោងក្នុងមួយសប្តាហ៍ ចុះបើអ្នកធ្វើ ១០០ ម៉ោងក្នុងមួយសប្តាហ៍ ប្រាកដហើយគឺអ្នកនឹងសម្រេចបានលទ្ធផលច្រើន ហើយនៅមុខគេទៀតផង ។ ទាំងនេះហើយជាលក្ខណៈពិសេសមួយរបស់ Elon Musk ដែលមានទាំងក្នុងជីវិតការងារជាសហគ្រិន ។
៣. មានគំនិតធំៗ ហើយទូលំទូលាយ
ចំណុចនេះយើងអាចក្រឡេកមើលទៅមួយជ្រុងរបស់លោក Musk ដែលគំនិតរបស់មហាសេដ្ឋីរូបនេះបង្កើតពុំមែនតែផលិត ឬសេវាតែមួយនោះទេ ឧទាហរណ៍ សេវាហិរញ្ញវត្ថុ PayPal របស់លោក ដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យទូទាត់ ដោយងាកមកប្រើលុយឌីជីថលដែលមានភាពងាយស្រួលក្នុងការផ្ទេរ និងការទូទាត់អនឡាញ ។ លើសពីនេះ គឺ SpaceX ដែលមានវិនិយោគិនជាច្រើនមិនយល់ស្របដោយយល់ថាជាការស្រមើស្រមៃ ប៉ុន្តែមកទល់ពេលនេះ SpaceX ជាក្រុមហ៊ុនឯកជនលើវិស័យអវកាសប្រកបដោយជោគជ័យ ។
៤. លុយពុំមែនជាគោលដៅធំនោះទេ
សម្រាប់ខ្ញុំ គឺពុំមែនដើម្បីលុយតែម្យ៉ាងទេ ប៉ុន្តែគឺការដោះស្រាយបញ្ហាសម្រាប់មនុស្សនាពេលអនាគត នេះជាអ្វីដែលសហស្ថាបនិកឡេបស្រាវជ្រាវ Open AI លើកឡើង ។ Elon Musk បន្ថែមទៀតថា គឺគួរតែមានគោលដៅធំៗក្នុងជីវិតជាជាងការគ្រាន់តែរកលុយនៅពេលដែលអ្នកចាប់ផ្តើមអ្វីមួយថ្មី គឺអាចផ្តោតលើគំនិតប្លែកថ្មីដែលអាចជួយសម្រួលដល់មនុស្សជាតិ ។ លុយគឺជាផលិតផលមួយ ដែលវានឹងរត់រកអ្នកជាធម្មតា ប៉ុន្តែវាជាគុណតម្លៃពិសេសនៅពេលដែលផលិតផលអ្នកអាចដោះស្រាយបញ្ហា ជួយដល់មនុស្សជាតិបាន។
៥. ហ៊ានទទួលបរាជ័យខ្លះ
Elon MusK ស្ថាបនិកក្រុមហ៊ុន BoringCompany ដែលធ្វើផ្លូវរូងក្រោមដី បានលើកឡើងថា “បរាជ័យគឺជាផ្នែកមួយហើយបើមិនធ្លាប់ជួបវា មានន័យថាអ្នកមិនទាន់ជាមនុស្សច្នៃប្រឌិតបានល្អនៅឡើយទេ” ។ ហេតុផលមួយផ្នែកដែលមិនអាចទទួលបាននូវអ្វីដែលប្រាថ្នានោះ គឺការភ័យខ្លាចក្នុងការដួល ឬបរាជ័យនេះឯង។ ឧទាហរណ៍អ្នកមិនហ៊ានចេញទៅធ្វើការងារដែលអ្នកស្រលាញ់ដោយហេតុថាភ័យខ្លាចបរាជ័យ អ្នកមិនហ៊ានសារភាពប្រាប់មនុស្សដែលអ្នកស្រលាញ់ ដោយហេតុថាខ្លាចគេបដិសេធ។ ពិតណាស់ លោកMusk ជាមនុស្សដែលហ៊ានទទួលយករឿងបរាជ័យខ្លះផងដែរ ជាក់ស្តែងត្រឡប់ទៅរឿង SpaceX វិញ មុននឹងរ៉ុកកែតរបស់ក្រុមហ៊ុនបង្ហោះបានជោគជ័យរ៉ុកកែតពីរគ្រាប់ ដែលខ្ទង់ចំណាយប្រមាណ៦០លានដុលា្លរអាមេរិកក៏បានបរាជ័យផងដែរ ហើយ១គ្រាប់ដែលបង្ហោះបានជោគជ័យគឺចំណាយគ្រប់ទឹកប្រាក់១០០លានដុល្លារអាមេរិកពី Backup Plan ទើបលោក Musk ទទួលជោគជ័យជាបន្តបន្ទាប់។
៦. បើអ្នកចង់បានគោលដៅធំ កុំភ្លេចត្រៀមសម្រាប់រឿងឈឺចាប់ច្រើន
មែនហើយ បើអ្នកសម្លឹងមើលជោគជ័យរបស់មេដឹកនាំក្រុមហ៊ុនផលិតរថយន្ត Tesla ដ៏ល្បីដែលយើងស្គាល់មកទល់ពេលនេះក៏គួរដឹងដែរអំពីឧបសគ្គ និងបទពិសោធដែលលោកធ្លាប់ហែលឆ្លងកាត់។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនរបស់លោកបានដល់ចំណុចមួយគឺក្ស័យធន ហើយជីវិតផ្ទាល់ខ្លួនក៏ពុំបានប្រសើរផងដែរ ប៉ុន្តែលោកនៅតែអាចស្វះស្វែងរកផ្លូវជម្នះឧបសគ្គ រហូតដល់ឈ្មោះ Elon Musk ដែលមនុស្សជាច្រើនស្គាល់សព្វថ្ងៃនេះ ។
៧. ធ្វើតាមក្តីស្រលាញ់របស់អ្នក
Elon Musk មានចំណូលចិត្តច្រើនហើយអ្វីដែលចូលចិត្តគឺលោកតែងតែតាម។ ជាឧទាហរណ៍លោកប្រើការចូលចិត្តរបស់ខ្លួនទៅលើបច្ចេកវិទ្យាដើម្បីរុករកដូចជាការធ្វើដំណើរក្នុងលំហជាដើម អ៊ិនធឺណិតល្បឿនលឿន ថាមពលសូឡាកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយដឹកជញ្ជូន។ ដូចគ្នានេះដែរលោកក៏បង្ហាញកាន់គ្រប់គ្នាថា អ្វីដែលអ្នកចូលចិត្ត គឺនឹងអាចបង្កើតជំនាញថ្មីដល់អ្នក របៀបថ្មីក្នុងការស្វែងយល់ និងចូលរួមប្រយោជន៍ទៅដល់អនាគតពិភពលោក ។ លោក Musk ម្ចាស់ SpaceX បានលើកឡើងថា “មនុស្សគ្រប់គ្នាគួរបន្តនូវអ្វីដែលគេចូលចិត្តនោះជាអ្វីដែលធ្វើឲ្យពួកគេរីករាយ” ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ