Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk ទម្លាក់ Jeff Bezos ជាបុគ្គលមានបំផុតនៅអាមេរិកម្ដងទៀត

បានផុស

នៅ

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Elon Musk ទទួលបានតំណែងសារជាថ្មីក្នុងនាមជាអ្នកមានបំផុតនៅអាមេរិក និងជាអ្នកមានទីពីរក្នុងពិភពលោក ដោយបានយកឈ្នះលើស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Amazon លោក Jeff Bezos ដោយធ្លាប់យកតំណែងពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla ជាច្រើនដង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

យោងតាមបញ្ជីមហាសេដ្ឋី Forbes បានបញ្ចាក់ឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ Elon Musk បានកើនឡើងប្រហែល ៥.៥ ពាន់លានដុល្លារកាលពីថ្ងៃចន្ទ ដោយបានជួយគាត់លើសលោក Bezos ដែលទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងប្រហែល ៤៥០ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ Forbes ក៏បានប៉ាន់ប្រមាណថា Elon Musk មានតម្លៃប្រហែល ១៩៤ ពាន់លានដុល្លារ គិតត្រឹមរសៀលថ្ងៃចន្ទ ហើយគេថែមទាំងប៉ាន់ស្មានទៀតថា Bezos មានតម្លៃប្រហែល ១៩៣.២ពាន់លានដុល្លារប៉ុណ្ណោះ។ ចំណែកឯអ្នកមានបំផុតនៅលើពិភពលោកនេះ នៅតែជាលោក Bernard Arnault ម្ចាស់យីហោដ៏ប្រណិត LVMH ដោយមានតម្លៃប៉ាន់ស្មាន ២៣៤.៩ ពាន់លានដុល្លារ។

ការវិលត្រឡប់របស់លោក Elon Musk ទៅជាអ្នកមានបំផុតទីពីរ កើតឡើងនៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងយ៉ាងខ្លាំងកាលម្សិលមិញ បន្ទាប់ពីមានព័ត៌មានបែកធ្លាយអំពីតម្លៃរថយន្តអគ្គិសនីម៉ូដែល Y របស់ខ្លួននៅក្នុងតំបន់មួយចំនួន ។

អ្វីដែលជាការកត់សម្គាល់ខ្លាំង ​ ចំនួនភាគហ៊ុន Tesla បានកើនឡើង ៥.៥៩%​ នៅម៉ោង ១២:៣០ យប់ ដែលជាការកត់សម្គាល់ការកើនឡើងភាគរយដ៏ធំបំផុតរបស់ភាគហ៊ុនក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពេលដែលវាបានកើនឡើង ៦.១២%។ តាមការប្រៀបធៀប ភាគហ៊ុន Amazon បានកើនឡើងត្រឹមតែ ០.២៤% កាលពីថ្ងៃចន្ទ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លើកដំបូង ស្ថាបនិក Amazon វ៉ាដាច់ Elon Musk ជាមហាសេដ្ឋីពិភពលោកវិញម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម