Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្ត៣ប្រទេស នឹងជួបប្រជុំគ្នាលើកដំបូង នៅ សេតវិមាន ដើម្បីរកវិធីទប់ទល់ចិន

បានផុស

នៅ

តាមការឲ្យដឹងពីសេតវិមាននៅថ្ងៃអង្គារទី១៩ខែមីនា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូង ជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន នៅថ្ងៃទី១១ខែមេសាខាងមុខ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមពង្រឹងសម្ព័ន្ធភាព ដើម្បីទប់ទល់ប្រទេសចិន។

ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ SJ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបរបស់លោក Biden ជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅសេតវិមាន គឺជាជំនួបថ្មីមួយទៀត ដែលអាមេរិករៀបចំឡើងជាមួយសម្ព័ន្ធមិត្តអាស៊ីប៉ាស៊ីហ្វិក។

ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre និយាយថា “ថ្នាក់ដឹកនាំទាំង៣ នឹងជំរុញភាពជាដៃគូត្រីភាគី ដែលបង្កើតឡើងផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅនៃមិត្តភាព រួមទាំងចក្ខុវិស័យចែករំលែកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ”។

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre (រូបថត៖ AP)

សហរដ្ឋអាមេរិក បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានតំបន់អាស៊ីប៉ាស៊ីហ្វិកដោយសេរី ចំពេលប្រទេសចិនបង្កើនឥទ្ធិពលរបស់ខ្លួន ជាពិសេសលើការទាមទារដែនអធិបតេយ្យ ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង។

ជុំវិញភាពតានតឹងជាមួយចិននេះដែរ, ជប៉ុន និងហ្វីលីពីន បានគូសបញ្ជាក់កាលពីខែវិច្ឆិកាឆ្នាំ២០២៣ថា ភាគីទាំងពីរ នឹងចាប់ផ្តើមកិច្ចចរចាសម្រាប់កតិកាសញ្ញាការពារជាតិ ដែលអនុញ្ញាតឲ្យពួកគេដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមក។

ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos (រូបថត៖ Phil Star)

ងាកទៅជំនួបនៅឯសេតវិមានឯណោះវិញ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិយាយថា ក្រោយកិច្ចប្រជុំត្រីភាគី លោក Biden នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកមួយទៀត ជាមួយលោក Marcos ដើម្បី​បញ្ជាក់​ជា​ថ្មី​ អំពី​ចំណងសម្ព័ន្ធភាព​ដែកថែប​រវាង​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida នឹងទៅដល់សេតវិមានមុនមួយថ្ងៃ ពោលគឺនឹងទៅដល់នៅថ្ងៃទី១០ខែមេសា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលប្រកាសរួចហើយ។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida (រូបថត៖ AP)

ពាក់ព័ន្ធទំនាក់ទំនងរវាងទីក្រុងតូក្យូនិងទីក្រុងម៉ានីល, កាល​ពី​ឆ្នាំ​មុន លោក Kishida បាន​ក្លាយ​ជា​មេដឹកនាំ​ជប៉ុន​ដំបូង​គេ​ ដែល​ធ្វើ​ទស្សនកិច្ច​​ហ្វីលីពីន ​ចាប់​តាំង​ពី​ឆ្នាំ២០១៧។ 

ក្នុងប្រវត្តិសាស្រ្ត ជប៉ុន បានឈ្លានពាននិងដាក់អាណានិគមលើហ្វីលីពីន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប៉ុន្តែចាប់តាំងពីពេលនោះមកប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធដោយសារតែវិស័យពាណិជ្ជកម្មនិងការវិនិយោគ ហើយថ្មីៗនេះ ភាគីទាំងពីរថែមទាំងពួតដៃគ្នា ទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Blinken ទៅដល់ហ្វីលីពីន ចំពេលភាពតានតឹងនៅសមុទ្រចិនខាងត្បូង ឡើងកម្តៅខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៤ វិនាទី មុន

កីឡាករ​ ណៃ កា​ កីឡា​ថ្មី​នេះ​ប្លែក​បន្តិច​ ប៉ុន្តែ​ប្ដេជ្ញា​យក​មេដាយ​ជូន​កម្ពុជា​ឲ្យ​បាន​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២៣ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម