ព័ត៌មានអន្ដរជាតិ
ខេត្តថៃ ចំនួន៥០ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី១៩ខែមីនា ខេត្តចំនួន៥០របស់ប្រទេសថៃ ត្រូវបានគ្របដណ្តប់ដោយកំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតដ៏គ្រោះថ្នាក់ ហើយក្នុងនោះមាន១៣ខេត្ត ភាគច្រើននៅប៉ែកខាងជើង ដែលរងគ្រោះដោយកម្រិតនៃការបំពុលធ្ងន់ធ្ងរបំផុត។

ខេត្តដែលរងការបំពុលអាក្រក់បំផុតគឺ Mae Hong Son ប៉ុន្តែនៅ Phuket ឯណោះវិញ ត្រូវបានគេដឹងថា ជាកន្លែងមានខ្យល់បរិសុទ្ធជាងគេ។
ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងព័ត៌មានវិទ្យា បានរាយការណ៍នៅម៉ោង៩ព្រឹក ថ្ងៃអង្គារថា កម្រិតកំហាប់ភាគល្អិត PM2.5 ខ្ពស់បំផុត ត្រូវបានរកឃើញនៅខេត្តភាគខាងជើង Mae Hong Son ដោយឈានដល់ ១៥៩.១ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈកម្រិតសុវត្ថិភាពដែលរដ្ឋាភិបាលកំណត់ គឺឈរត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបប៉ុណ្ណោះ។

ខេត្តផ្សេងទៀតដែលឈានដល់កម្រិត PM2.5 ពណ៌ក្រហម (គ្រោះថ្នាក់ធ្ងន់ធ្ងរ) គឺមាន Chiang Rai, Chiang Mai, Lamphun, Phayao, Nan, Lampang, Phrae, Tak, Uttaradit, Loei, Sukhothai និង Ubon Ratchathani។
ស្របពេលជាមួយគ្នានោះ កម្រិត PM2.5 ពណ៌ទឹកក្រូច ត្រូវបានរកឃើញក្នុងខេត្តចំនួន ៣៧ នៅភាគខាងជើង ឦសាន និងតំបន់ទំនាបកណ្តាល។

មិនមែនត្រឹមតែខ្យល់ពុលទេ ប្រទេសថៃ ក៏កំពុងរងគ្រោះដោយអាកាសធាតុខែប្រាំងផងដែរ ខណៈសីតុណ្ហភាព បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់ជួបប្រទះសោះ ក្នុងប្រវត្តិសាស្រ្តរយៈពេល៧៣ឆ្នាំ។
នាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងកាលពីចុងសប្តាហ៍ថា Mae Hong Son, Uttaradit, Sukhothai, Tak និង Udon Thani នឹងក្លាយជាខេត្តក្តៅបំផុតទាំង៥ក្នុងឆ្នាំ២០២៤នេះ ពោលគឺសីតុណ្ហភាពនឹងឡើងដល់ ៤៤អង្សាសេឬខ្ពស់ជាងនេះទៅទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានក្រុមមនុស្ស៤ប្រភេទ ប្រឈមហានិភ័យ ស្លាប់ដោយសារកម្តៅក្តៅខ្លាំង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ