Connect with us

ព័ត៌មានអន្ដរជាតិ

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

បានផុស

នៅ

នារសៀលថ្ងៃទី ១៩ខែមីនា រដ្ឋអាជ្ញា បានស្នើសុំការកាត់ទោសលោកស្រី Truong My Lan និងអ្នកសមគំនិតចំនួន ៨៥ នាក់ ផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីសូកប៉ាន់ និងពុករលួយជាប្រព័ន្ធ ធ្វើឱ្យបាត់បង់ប្រាក់ ២០ពាន់លានដុល្លារ ពីធនាគារ SCB ។

រូបភាព÷ Zing news
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់សារព័ត៌មាន Zingnews បានឱ្យដឹងថា ក្នុងករណីនេះ ជនជាប់ចោទត្រូវបានកាត់ទោសដាក់ពន្ធនាគារយ៉ាងតិច ៧ ឆ្នាំ, ទោសអតិបរមា ២០ ឆ្នាំ ឬអាចឈានដល់ដាក់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិត។

ក្នុងចំណោមពួកគេ អ្នកស្រី Truong My Lan និងចុងចោទចំនួន ១២ នាក់ដែលជាក្រុមឧក្រិដ្ឋកម្មកេងប្រវ័ញ្ចទ្រព្យសម្បត្តិត្រូវបានកាត់ទោសដោយអយ្យការប្រជាជនកំពូលជាមួយនឹងទោសខ្ពស់បំផុតគឺទោសប្រហារជីវិត។

ប្រភពបានឱ្យដឹងថា បន្ទាប់ពីបានបញ្ជាក់ពីចំណុចនៃការចោទប្រកាន់រួច ស្ថាប័នអយ្យការបានស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះផ្តន្ទាទោសជនជាប់ចោទ Truong My Lan ទៅតាមស្ថានភាពទោសដូចជា ឱ្យជាប់ពន្ធនាគារពី ១៩ ទៅ ២០ ឆ្នាំពីបទសូកប៉ាន់, ជាប់ពន្ធនាគារពី ១៩ ទៅ២០ឆ្នាំពីបទរំលោភលើបទប្បញ្ញត្តិស្តីពីប្រតិបត្តិការធនាគារ និងទោសប្រហារជីវិតពីបទកេងបន្លំទ្រព្យសម្បត្តិ។

ទាក់ទងនឹងទំនួលខុសត្រូវរដ្ឋប្បវេណី រដ្ឋអាជ្ញាបានស្នើឱ្យគណៈវិនិច្ឆ័យបង្ខំឱ្យចុងចោទ Truong My Lan សងសំណងដល់ធនាគារ SCB សម្រាប់ការខាតបង់សរុបចំនួន ៦៦៧,៧០០ ពាន់លានដុង (២៧ ពាន់លានដុល្លារ) និងការប្រាក់បន្ថែមពីលើនៃតម្លៃតួលេខទឹកប្រាក់សរុប។

សូមជម្រាបជូនដែរថា ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ក្រុមរបស់ Truong My Lan មានប្រាក់កម្ចីច្រើនជាង ២,៥០០ ដង នៅធនាគារ SCB ជាមួយនឹងទឹកប្រាក់សរុបជាង ៤៤ ពាន់លានដុល្លារដែលស្មើនឹង ៩៣% នៃឥណទានសរុបដែលធនាគារបានចេញ ។

ទន្ទឹមគ្នានេះ សម្រាប់ក្រុមមេដឹកនាំ និងក្បាលម៉ាស៊ីនធំៗរាប់ចាប់ពីថ្នាក់ប្រធាន និងនាយកប្រតិបត្តិរបស់ ធនាគារ Saigon Commercial Bank ក៏ត្រូវបានរដ្ឋអាជ្ញាស្នើសុំកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត ដោយពាក់ព័ន្ធទៅនឹងការជួយសម្រួលលំហូរសាច់ប្រាក់របស់ Truong My Lan ផងដែរ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានជាតិ៨ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ស្ដេច​ហ្ស៊កដានី បដិសេធ​ផែនការ​លោក ត្រាំ ដែល​ចង់គ្រប់គ្រង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២៨ នាទីutes មុន

អួយស្ទ័រ​​​សមុទ្រ​ខ្មែរ​ស្រស់ៗ​​នៅ​ខេត្តកំពត លក់​មួយ​គ្រាប់​តម្លៃពី​ ៣០០ ទៅ ៧០០ រៀល​តាម​តូច​តាម​ធំ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម