ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ
ដើម្បីជួយបង្កើន ក៏ដូចជាជំរុញទៅដល់ទីផ្សារសេដ្ឋកិច្ចជាតិ ប្រទេសថៃក្នុងឆ្នាំ ២០២៤ នេះបានដាក់ទិញដៅបញ្ជូនពលករប្រមាណ ៥,៥០០ នាក់ឲ្យចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ ។

រដ្ឋមន្ត្រីក្រសួងការងារថៃលោក Phiphat Ratchakitprakarn បាននិយាយថា បន្ទាប់ពីការចរចាដោយជោគជ័យរវាងអាជ្ញាធរការងារនៃប្រទេសទាំងពីរ, កូរ៉េខាងត្បូងបានសម្រេចយល់ព្រមផ្តល់ការងារចំនួន ៥,៥០០ បន្ថែមទៀតសម្រាប់ជនជាតិថៃក្នុងកូតារបស់ខ្លួនសម្រាប់ពលករបរទេស ពោលគឺកើនឡើង ១៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។
ចំណែកពាក់ព័ន្ធនឹងឫសគល់ដែលឈានទៅដល់សេចក្ដីសម្រេចនាំពលករថៃឲ្យចំណាកស្រុកទៅធ្វើការនៅកូរ៉េខាងត្បូង, លោករដ្ឋមន្ត្រីបញ្ជាក់ថា គឺដោយសារតែបច្ចុប្បន្នប្រទេសដែលជាខ្លាសេដ្ឋកិច្ចលំដាប់ទី ៤ នៅអាស៊ីមួយនេះកំពុងមានតម្រូវការខ្ពស់លើកម្លាំងពលកម្មជំនាញទាប ជាពិសេសក្នុងឧស្សាហកម្មខ្នាតតូច និងមធ្យម ព្រមទាំងក្នុងវិស័យកសិកម្ម សេវាកម្ម និងទេសចរណ៍ផងដែរ ជាពិសេសនៅក្នុងសណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋានរបស់កូរ៉េខាងត្បូង ។

ទាក់ទិននឹងការបញ្ជូនពលករឲ្យចំណាកស្រុកទៅធ្វើការក្រៅប្រទេសនេះទៀតសោត មិនមែនត្រឹមតែជាការបង្កើតការងារ និងជួយរកប្រាក់ចំណូលទៅដល់កម្មករ ក៏ដូចជាកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋថៃប៉ុណ្ណោះទេ ប៉ុន្តែនេះថែមទាំងជាផ្លូវបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសនាពេលអនាគតផងដែរ ។
គួរបញ្ជាក់ថា មានពលករថៃប្រមាណ ២០,០០០ នាក់ធ្វើចំណាកស្រុកទៅធ្វើការស្របច្បាប់នៅកូរ៉េខាងត្បូងដែលជាប្រទេសខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី និងជាប្រទេសផ្ដល់ប្រាក់ខែដល់កម្មករច្រើនជាងប្រទេសថៃចំនួន ៥ ដង ខណៈក្រសួងការងារមានមុខព្រួញបញ្ជូនពលករថៃ ១០ ម៉ឺននាក់ឲ្យធ្វើចំណាក់ស្រុកទៅធ្វើការនៅបរទេសនាឆ្នាំ ២០២៤ នេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ពលករខ្មែរ និងប្រទេសអាស៊ាន ២ ទៀតអាចរួចមិនបង់លុយ ពេលត្រឡប់ទៅធ្វើការនៅ ថៃ ក្រោយចប់ចូលឆ្នាំ

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច