ព័ត៌មានអន្ដរជាតិ
EU ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន
សហភាពអឺរ៉ុប (EU) កំពុងជំរុញផែនការប្រើប្រាស់ប្រាក់ចំណេញរាប់ពាន់លានដុល្លារដែលកើបបានពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ក្រោយត្រូវបានបង្កកនៅក្នុងទ្វីបអឺរ៉ុប យកទៅទិញអាវុធ ក៏ដូចជាផ្ដល់មូលនិធិផ្សេងទៀតឲ្យអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២០ ខែមីនានេះ ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានទទួលភ្លើងខៀវចំពោះផែនការនេះពីរដ្ឋមន្ត្រីការបរទេសភាគច្រើននៃប្រទេសសមាជិក EU រួចហើយ ហើយលោកសង្ឃឹមថា មេដឹកនាំសហភាពអឺរ៉ុបនឹងគាំទ្រនៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងប្រ៊ុចសែលដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ខណៈផែនការនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែនជិតអស់អាវុធខ្លាំងៗទប់ទល់នឹងរុស្ស៊ី ស្របពេលកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយថ្មីរបស់អាមេរិកនៅនឹងថ្កល់ក្នុងសភានៅឡើយ ។
EU ដែលមានសមាជិក ២៧ ប្រទេសកំពុងកាន់កាប់លុយប្រហែល ២១៧ ពាន់លានដុល្លារនៅក្នុងទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី ដែលភាគច្រើនត្រូវបានបង្កកក្នុងប្រទេសបែលហ្ស៊ិក ក្នុងការសងសឹកចំពោះសង្រ្គាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន អាចនឹងផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវប្រហែល ៣.៣ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ខណៈប្រជាជនរុស្ស៊ីច្បាស់ណាស់ថា មិនពេញចិត្តនឹងផែនការនេះនោះទេ ។

យ៉ាងណាមិញ ប្រទេសសមាជិកមួយចំនួន ជាពិសេសហុងគ្រីបានបដិសេធមិនផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែននោះឡើយ ដូច្នេះប្រាក់ចំណេញទាំងនេះនឹងត្រូវបែងចែក ហើយប្រហែល ៩០ ភាគរយនៃលុយទាំងនោះ នឹងត្រូវដាក់ចូលទៅក្នុងមូលនិធិពិសេស ដែលបណ្តាប្រទេសសហភាពអឺរ៉ុបជាច្រើនបានប្រើប្រាស់រួចហើយ ដើម្បីទទួលបានសំណងអាវុធ និងគ្រាប់រំសេវដែលប្រទេសទាំងនោះបញ្ជូនទៅឲ្យអ៊ុយក្រែននាពេលកន្លងមក ។ ចំណែក១០ ភាគរយផ្សេងទៀតនឹងត្រូវដាក់ចូលទៅក្នុងថវិកា EU ដើម្បីជួយជំរុញឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន ។
គួរបញ្ជាក់ផងដែរថា ធនាគារកណ្តាលអឺរ៉ុប ឬ ECB បានព្រមាននាពេលកន្លងមកប្រឆាំងនឹងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្សី ព្រោះវាអាចបំផ្លាញទំនុកចិត្តលើរូបិយប័ណ្ណអឺរ៉ូ និងទីផ្សារសហភាពអឺរ៉ុប ប៉ុន្តែលោក Borrell បាននិយាយថា គ្មានទ្រព្យសម្បត្តិណាត្រូវបានរឹបអូសនោះទេ ពោលមានតែផលចំណេញប៉ុណ្ណោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?