ព័ត៌មានអន្ដរជាតិ
ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក
ផែនការទិញនាវាមុជទឹករបស់កងនាវាចរថៃកំពុងស្ថិតក្នុងស្ថានភាពទឹកដល់ច្រមុះ បន្ទាប់ពីគណៈកម្មាធិការពិសេសគ្រប់គ្រងផ្នែកថវិការបស់រដ្ឋសភាបានទាត់ចោលសំណើរបស់កងទ័ពជើងទឹកក្នុងការទិញនាវាចម្បាំង ដោយលើកអង្គហេតុពីវិបត្តិហិរញ្ញវត្ថុ និងផែនការផ្គត់ផ្គង់មិនអំណោយផល ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sutin Klungsang បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសថៃខ្វះខាតលុយ ពោលមិនអាចរៀបចំថវិកាពេញដៃសម្រាប់កងទ័ពជើងទឹកដើម្បីទិញនាវាចម្បាំងក្នុងតម្លៃ ១៧ ពាន់លានបាត (ស្មើនឹង ៤៧០ លានដុល្លារអាមេរិក) យកមកជំនួសកងនាវាចាស់របស់ខ្លួនក្នុងឆ្នាំសារពើពន្ធ ២០២៤ បាននោះទេ ដោយសារតែវាជាតម្លៃដ៏ខ្ពស់កប់ពពកមួយ ។
កងទ័ពជើងទឹកបានស្វះស្វែងរកថវិកា ១៧ ពាន់លានបាត (ស្មើនឹង ៤៧០ លានដុល្លារអាមេរិក) ដើម្បីទិញនាវាចម្បាំងដែលមានទម្ងន់ ៤,០០០ តោនសម្រាប់រយៈពេល ៥ ឆ្នាំ ដែលនឹងតម្រូវឲ្យបង់ថ្លៃចំនួន ១.៧ ពាន់លានបាត (៤៧ លានដុល្លារអាមេរិក) ក្នុងឆ្នាំដំបូង ។

សមាជិកសភារបស់រដ្ឋាភិបាលភាគច្រើនមកពីគណបក្សភឿថៃដែលកំពុងកាន់អំណាច នៅក្នុងគណៈកម្មាធិការគ្រប់គ្រងថវិកាសភា បានបោះឆ្នោតប្រឆាំងនឹងសំណើរបស់កងនាវាចរ ពោលផ្ទុយពីសមាជិកសភាបក្សប្រឆាំងដែលបានគាំទ្រចំពោះផែនការទិញនាវាចម្បាំង ខណៈសមាជិកទាំងនោះបានអះអាងថា ការទិញនាវាចម្បាំងគឺជារឿងចាំបាច់ដើម្បីធានាសន្តិសុខដែនសមុទ្រ និងធានាផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេស ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិបានស្នើសុំថវិកា ១៩៨.៣ ពាន់លានបាត (ជាង ៥,៤៩០ លានដុល្លារ) ផ្ដល់ទៅឲ្យយោធាសម្រាប់សារពើពន្ធឆ្នាំ ២០២៤ កើនឡើង ២ ភាគរយលើកញ្ចប់ថវិកា ១៩៤.៤ ពាន់លានបាត (ជាង ៥,៣៨០ លានដុល្លារ) ដែលរៀបចំដោយរដ្ឋាភិបាលគាំទ្រយោធាក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កាលពីឆ្នាំ ២០២៣ កន្លងទៅ ៕
ដោយ ៖ សុខ ជីវ័ន្ត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត