ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យរុស្ស៊ី បង្កើតប្រវត្តិសាស្រ្តពិភពលោក វះកាត់យកសាច់មហារីក ១៧០ដុំ ពីខ្លួនមនុស្ស ដោយជោគជ័យ
ជាលើកដំបូងលើពិភពលោក! វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកឈានមុខរបស់រុស្ស៊ី បានទទួលជោគជ័យ យកសាច់មហារីកចំនួន១៧០ដុំ ចេញពីសួតរបស់អ្នកជំងឺអាយុ៣៧ឆ្នាំម្នាក់ ក្នុងការវះកាត់ចំនួន៦លើក ដែលមួយលើកៗ ត្រូវចាយរយៈពេលរាប់ម៉ោង។

Metastas កើតឡើង នៅពេលដុំមហារីក ដុះរាលដាលចេញពីកន្លែងដំបូង ហើយបង្កបង្កើតបានជាដុំមហារីកថ្មីៗ ក្នុងសរីរាង្គមនុស្ស។ មនុស្សភាគច្រើនគឺស្លាប់ដោយសារ Metastas នេះឯង មិនមែនស្លាប់ដោយសារសាច់មហារីកដើមទេ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវជំងឺមហារីក Petrov មានមូលដ្ឋាននៅទីក្រុង St. Petersburg និងផ្សាយបន្តដោយសារព័ត៌មាន RT, អ្នកជំងឺដែលមិនបញ្ចេញឈ្មោះ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលនេះ ជាមួយដុំសាច់មហារីកយ៉ាងច្រើននៅក្នុងសួត ក្រោយការធ្វើរោគវិនិច្ឆ័យនៅឆ្នាំ២០២០។

អស់រយៈពេល៤ឆ្នាំ អ្នកជំងឺបានឆ្លងកាត់ការព្យាបាលដោយប្រើគីមីនៅទីក្រុងមូស្គូ បន្ទាប់មកមានការដកដុំសាច់ចេញ ព្រមទាំងបន្តការព្យាបាលដោយប្រើសារធាតុគីមី នៅប្រទេសអាល្លឺម៉ង់ទៀតផង ហើយជាលទ្ធផលដំបៅលែងលូតលាស់បន្តទៀត។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការព្យាបាលនៅប្រទេសអាល្លឺម៉ង់ ក្រុមវេជ្ជបណ្ឌិត មិនបានយកសាច់មហារីក១០ទៅ១៥ដុំ ក្នុងអំឡុងពេលវះកាត់មួយលើកបានឡើយ។
លោក Yevgeny Levchenko ប្រធានផ្នែកវេជ្ជសាស្ត្របាននិយាយថា “ការយកសាច់មហារីកពី៣០ឬ៥០ ចេញពីផ្នែកខាងក្រោមនៃសួត គឺពិតជាបង្ករបួសដ៏ធំសម្រាប់រាងកាយ ហើយមនុស្សត្រូវការពេលវេលាដើម្បីឲ្យវាជាសះស្បើយសិន។ នេះហើយជាមូលហេតុ ដែលការដកយកសាច់ដុំមហារីកចេញ ត្រូវឆ្លងកាត់ការវះកាត់ចំនួនប្រាំមួយលើក ដាច់ដោយឡែកពីគ្នា។

សូមបញ្ជាក់ ការសិក្សារបស់ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ នៃអង្គការសុខភាពពិភពលោក ហៅកាត់ IARC បានរកឃើញថា ចំនួនករណីជំងឺមហារីកថ្មីនៅទូទាំងពិភពលោក នឹងកើនឡើងដល់៣៥លាននាក់ក្នុងឆ្នាំ២០៥០ ពោលគឺកើនឡើង៧៧% បើធៀបនឹងតួលេខឆ្នាំ២០២២ ព្រោះបណ្តាលមកពីកត្តាជាច្រើនដូចជាគ្រឿងស្រវឹង ថ្នាំជក់ ភាពធាត់និងខ្យល់ពុល។
ផ្អែកលើទិន្នន័យពីប្រទេសចំនួន១៨៥, IARC បង្ហាញថា ឆ្នាំ២០២២ មានមនុស្សកើតជំងឺមហារីកប្រមាណ២០លាននាក់ ហើយក្នុងនោះមាន៩.៧លាននាក់ ត្រូវបាត់បង់ជីវិត។ តាមការរកឃើញបុរសម្នាក់ក្នុងចំណោម៩នាក់ និងស្ត្រីម្នាក់ក្នុងចំណោម១២នាក់ បានស្លាប់ដោយសារជំងឺនេះ។
ប្រទេសដែលមានការអភិវឌ្ឍខ្លាំង ត្រូវបានគេរំពឹងថា នឹងមានអ្នកកើតជំងឺមហារីកច្រើនជាងគេបំផុត ពោលគឺនឹងកើនឡើង៤.៨លានករណី ក្នុងឆ្នាំ២០៥០ បើធៀបនឹងឆ្នាំ២០២២ ហើយក្នុងចំណោមករណីទូទាំងសកលលោក ជំងឺមហារីកសួត គឺមានច្រើនជាងគេបំផុត ជាពិសេសកើតលើបុរស រីឯស្រ្តីឯណោះវិញ ភាគច្រើនកើតជំងឺមហារីកសុដន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដំណឹងល្អ! ថ្នាំព្យាបាលជំងឺមហារីក តម្លៃត្រឹម ១ដុល្លារ ជិតដាក់លក់លើទីផ្សារហើយ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?