Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន រកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី

បានផុស

នៅ

ប្រទេសជប៉ុនបានបញ្ជាក់ពីវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី ហើយចង្កោមបង្ករោគបានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលអន្តោប្រវេសន៍មួយក្នុងទីក្រុងតូក្យូ។ នេះបង្ហាញពីបញ្ហាប្រឈមថ្មីៗ ស្របពេលប្រទេសជប៉ុន កំពុងព្យាយាមយកឈ្នះលើរលកទីបីនៃជំងឺរាតត្បាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានជាតិជំងឺឆ្លងបាននិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះ ហាក់ដូចជាមានដើមកំណើតនៅបរទេសប៉ុន្តែខុសគ្នាពីប្រភេទដទៃទៀត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន។ វាមានកំឡាយ E484K លើប្រូតេអ៊ីននៃវីរុស ដែលត្រូវបានគេរកឃើញនៅក្នុងវីរុសផ្សេងទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំង។

លោក Katsunobu Kato លេខាធិការខុទ្ទកាល័យបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា វីរុសបំប្លែងខ្លួនថ្មីត្រូវបានគេរកឃើញនៅក្នុង ៩១ករណីនៅតំបន់ Kanto ភាគខាងកើតប្រទេសជប៉ុននិង ២ករណីនៅអាកាសយានដ្ឋាន។

រដ្ឋាភិបាលកំពុងបង្កើនការឃ្លាំមើលប្រឆាំងនឹងវីរុសនេះ ដោយសារតែវាអាចមានភាពធន់ទៅនឹងវ៉ាក់សាំងដែលជប៉ុនបានចាប់ផ្តើមចែកចាយនៅសប្តាហ៍នេះ។

លោក Kato បន្តថា “វាអាចឆ្លងរាលដាលខ្លាំងជាងវីរុសបំប្លែងខ្លួនធម្មតា ហើយបើវាបន្តរាលដាលក្នុងស្រុកមែននោះ វាអាចនាំឲ្យមានករណីកើនឡើងយ៉ាងលឿន”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ អ្នកវិទ្យាសាស្រ្តរកឃើញវីរុសបំប្លែងខ្លួនថ្មីមួយប្រភេទទៀតឈ្មោះ Fin-796H

ចុចអាន៖ ផ្ទុះវីរុសបំប្លែងខ្លួនថ្មីមួយទៀត ទោះវ៉ាក់សាំងក៏មិនខ្លាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់​​ ត្រូវ​សត្វតោ​វាយប្រហារ​ស្លាប់ នៅ​ប្រទេស​កេនយ៉ា

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

យោធាកូរ៉េខាងត្បូង រង​ការ​រិះគន់​ខ្លាំង ក្រោយ​កើត​មាន​​ឧបទ្ទវហេតុ​ជាបន្តបន្ទាប់

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ម៉ាឡេស៊ី​នឹង​ហាមប្រាម​ការប្រើថង់​ប្លា​ស្ទិ​កនៅតាម​ឧទ្យាន​​ និងហាង​ទំនិញ​ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

តម្លៃមាសអន្តរជាតិ បន្តបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងបរិបទសង្រ្គាមពាណិជ្ជកម្ម

កីឡា១៣ នាទីutes មុន

បឹងកេត ប្រកាស​លើក​ការ​ប្រកួត ដើម្បីឲ្យ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ ACL

Sokha Hotels

ព័ត៌មានពេញនិយម