Connect with us

ព័ត៌មានអន្ដរជាតិ

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

បានផុស

នៅ

បុរស​ថៃ​​វ័យ​៧០​ឆ្នាំ ដែល​មាន​ឈ្មោះ​ Loi Tapila ជា​អ្នក​នៅ​ខេត្ត​ Ubon Ratchathani ភាគ​ឥ្ឍសាន​​ប្រទេស​ថៃ បាន​បំពេញ​ក្តី​ស្រមៃ​​ទៅ​លេង​សមុទ្រ​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន​ ។ នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​សារព័ត៌មាន​ Khaosod របស់​ប្រទេស​ថៃ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​​ថា លោក​តា Loi ដែលមានរបរ​ជា​អ្នកប្រមូលអេត​ចាយ​បាន​ក្លាយ​ជា​បុគ្គល​ល្បីល្បាញ​លើ​បណ្តាញ​សង្គម ចាប់​តាំង​ពី​​លោក​បាន​ធ្វើ​ដំណើរ​​ពី​ខេត្ត​ Ubon Ratchathani ​ទៅ​កាន់​ខេត្ត​ត្រាត​​ ​​ភាគ​អាគ្នេយ៍​ប្រទេស​ថៃ​​​ដែល​​​​​មាន​ព្រំដែន​ជាប់​ខេត្ត​កោះ​កុង​ ប្រទេស​កម្ពុជា​ ។ លោក​តា​បាន​ធ្វើ​ដំណើរ​ដោយ​​ជិះ​ម៉ូតូ​​​រម៉ក​​របស់​លោក ចេញ​ដំណើរ​ពី​ថ្ងៃ​ទី​៣ ខែ​មីនាកន្លង​ទៅ រហូត​ដល់​មាន​ការ​ជួយ​គាំ​ទ្រ​​ និង​ចេញ​​ឧបត្ថម្ភ​ពី​សាធារណជន​នា​ថ្ងៃ​ទី​៩ ខែ​មីនា ដើម្បី​សម្រេច​ក្តី​ស្រមៃ​ ។

ដោយ​សារ​តែ​ ការ​ធ្វើ​ដំណើរ​របស់​លោក​តា ក៏​​ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ពី​ទេសចរ​ក្នុង​ខេត្ត​ផង​នោះ អាជ្ញាធរ​ទេសចរ​ណ៍ខេត្ត​ត្រាត​​​ ប្រទេស​ថៃ បាន​ឧបត្ថម្ភ​ដល់​លោក​តា នូវ​ការ​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ ​៦ រួមជាមួយអាហារ និង​ការ​ធ្វើ​ដំណើរ​តាម​សាឡាង​ទៅ​លេង​កោះ​ឆាង នៃ​ខេត្ត​ត្រាត​ដោយ​ឥត​គិត​ថ្លៃ​ ។

“ថ្ងៃ​នេះ ខ្ញុំ​បាន​ឃើញ​កោះ​ឆាង បាន​ឃើញ​​សមុទ្រ បាន​​ងូត​ទឹក​សមុទ្រ​លេង ដូច​ដែល​បាន​ប្រាថ្នា ហើយវា​លើស​ពី​​បំណង​ប្រាថ្នា​ខ្ញុំ​ទៅ​ទៀត” ។ នេះ​បើ​តាម​​សម្តី​របស់​លោក​តា Loi ដែល​បាន​សម្រេច​ក្តី​ស្រមៃ​របស់​លោក​ នា​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ ២០២៤ ។

ដោយ​ឡែក​​បន្ទាប់​ពី​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​រួច​រាល់ លោក​តា​ក៏​បាន​ត្រឡប់​ទៅ​ខេត្ត​ស្រុក​កំណើត និង​ធ្វើ​របរ​ប្រមូល​អេត​ចាយ​ ជា​ប្រចាំ​ថ្ងៃ​តាម​ធម្មតា​វិញ ។ នៅ​ពេល​ដែល​លោក​ចាក​ចេញ​ពី​ខេត្ត​សមុទ្រ លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រជាជន​នៅ​ខេត្ត​ត្រាត​ដែល​បាន​ស្វាគមន៍​លោក​តា​យ៉ាង​កក់​ក្តៅ ក្នុង​ការ​បំពេញ​ក្តី​ស្រមៃ​នោះ​ ៕

ដោយ ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៦ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២០ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម