ព័ត៌មានអន្ដរជាតិ
ចិន រិះគន់អ្នកប្រឆាំងច្បាប់សន្តិសុខជាតិថ្មីរបស់ ហុងកុង
ប្រទេសចិនបានបញ្ចេញមតិប្រឆាំងនឹងអ្នករិះគន់ច្បាប់សន្តិសុខជាតិថ្មីរបស់ហុងកុង ដោយចោទប្រកាន់រដ្ឋាភិបាលអង់គ្លេសថា មានផ្នត់គំនិតនៃអាណានិគម និងថ្កោលទោសសហភាពអឺរ៉ុបថាលាក់ពុត ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ។
ទីក្រុងហុងកុង ដែលជាអតីតអាណានិគមរបស់ចក្រភពអង់គ្លេស មុនពេលការប្រគល់មកឲ្យចិនវិញនាឆ្នាំ ១៩៩៧ កាលពីថ្ងៃអង្គារកន្លងងទៅបានអនុម័តច្បាប់សន្តិសុខថ្មី ក្នុងមាត្រា ២៣ គឺផ្តន្ទាទោសលើបទស្មើសឧក្រិដ្ឋកម្មចំនួន ៥ ដូចជាអំពើក្បត់ជាតិ ការបះបោរ ការលួចព័ត៌មានសម្ងាត់របស់រដ្ឋ និងការធ្វើចារកម្ម ការបំផ្លិចបំផ្លាញ និងការជ្រៀតជ្រែកពីខាងក្រៅ ដើម្បីបិទចន្លោះប្រហោងដែលខ្វះខាតសម្រាប់ទីក្រុងមួយនេះ ។
ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីនេះទៀតសោត រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបន្ថែមទៀតនៅក្នុងទីក្រុង ជាពិសេសធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេស ជាកិច្ចព្រមព្រៀងចងជាអន្តរជាតិចុះហត្ថលេខាក្នុងឆ្នាំ ១៩៨៤ ដែលប្រទេសចិនបានយល់ព្រមគ្រប់គ្រងហុងកុងក្រោមគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ។
ចំណែកជប៉ុនបានក៏បញ្ជាក់ជាថ្មីពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនអំពីការអនុម័តច្បាប់សន្តិសុខជាតិរបស់ទីក្រុងហុងកុងផងដែរ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តបន្ថែមទៀតក្នុងក្របខ័ណ្ឌ ប្រទេសមួយប្រព័ន្ធពីរ ។
ជាការឆ្លើយតប ក្រសួងការបរទេសចិននៅក្នុងទីក្រុងហុងកុងបានបន្ទោសចក្រភពអង់គ្លេសថាជាប្រទេសពុតត្បុត មិនទទួលខុសត្រូវលើស្ថានភាពរបស់ហុងកុង ដោយសារតែផ្នត់គំនិតដែលចាក់ឫសយ៉ាងជ្រៅក្នុងនាមជាអាណានិគម ឲ្យ ទទួលយកការពិត និងបោះបង់ចោលក្ដីស្រមៃចង់បន្តឥទ្ធិពលអាណានិគមរបស់ខ្លួននៅក្នុងទីក្រុងហុងកុងទៀត ។
ចំណែកឆ្លើយតបទៅនឹងការរិះគន់របស់សហភាពអឺរ៉ុប ការិយាល័យស្នងការចិនបានសម្តែងការមិនសប្បាយចិត្ត និងការប្រឆាំងយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយទាំងនោះ ហើយថែមទាំងឲ្យ EU បោះបង់ចោលការលាក់ពុត និងការប្រកាន់ពូជសាសន៍ទៀតទៅ ។
គួរបញ្ជាក់ថា ក្រុងប៉េកាំងធ្លាប់បានដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុងក្នុងឆ្នាំ ២០២០ ដែលផ្តោតលើការដាក់ទណ្ឌកម្មលើបទល្មើសឧក្រិដ្ឋកម្មចំនួន ៤ គឺការបះបោរ ការបំផ្លិចបំផ្លាញ អំពើភេរវកម្ម និងការឃុបឃិតជាមួយនឹងកម្លាំងបរទេស ហើយចាប់តាំងពីការអនុម័តរបស់ខ្លួន មនុស្សជិត ៣០០ នាក់ត្រូវបានចាប់ខ្លួននៅក្រោមច្បាប់នេះ ខណៈដែលអ្នកនយោបាយ សកម្មជន និងឥស្សរជនសាធារណៈជាច្រើននាក់ផ្សេងទៀតត្រូវបានចាប់ដាក់គុក ឬបង្ខំឲ្យនិរទេសខ្លួន ហើយសង្គមស៊ីវិលភាគច្រើនត្រូវបានបំបិទមាត់ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ