Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

បានផុស

នៅ

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃពុធនេះបានឯកភាពអនុញ្ញាតឲ្យលោកប្រធានាធិបតី Vo Van Thuong លាលែងពីមុខតំណែងទាំងអស់តាមការស្នើសុំផ្ទាល់ខ្លួនរបស់លោក ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃទី២០ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Thuong នឹងលាលែងពីមុខតំណែងជាប្រធានាធិបតី, សមាជិកការិយាល័យនយោបាយ, សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣, ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ តាមសេចក្តីសម្រេចដែលបានប្រកាសនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការបក្ស ។

លោក Thuong អាយុ ៥៤ ឆ្នាំមកពីខេត្ត Vinh Long ភាគខាងត្បូងវៀតណាម បានក្លាយជាប្រធានាធិបតីក្នុងអាណត្តិ ៥ ឆ្នាំ ពោលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីអតីតប្រធានាធិបតីមុនគឺលោក Nguyen Xuan Phuc ក៏បានលាលែងពីតំណែងដូចគ្នា ។

ជាមួយនឹងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជា លោក Thuong បានចាប់ផ្តើមអាជីពនយោបាយរបស់គាត់ក្នុងតួនាទីជាអ្នកដឹកនាំនៅគណៈកម្មាធិការមជ្ឈិមសហភាពយុវជនទីក្រុងហូជីមិញ រហូតដល់ក្លាយជាលេខាបក្សនៃខេត្ត Quang Ngai ភាគកណ្តាលកាលពីខែសីហា ឆ្នាំ ២០១១ ។

បន្ទាប់មកលោកប្រធានក្លាយជាអនុលេខាបក្សអចិន្ត្រៃយ៍នៃទីក្រុងហូជីមិញក្នុងឆ្នាំ ២០១៤ ហើយនៅខែកុម្ភៈ ឆ្នាំ២០១៦ លោកបានក្លាយជាប្រធានគណៈកម្មការព័ត៌មាន និងអប់រំ ខណៈជាបន្តបន្ទាប់មក លោកក្លាយជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ខែមីនាឆ្នាំ ២០២៣ ។

គួរបញ្ជាក់ថា ក្នុង​អំឡុងពេលកាន់​តំណែង​ជា​ប្រធានាធិបតី លោក Thuong បាន​ធ្វើ​ដំណើរ និង​ទស្សនកិច្ច​ជាង ១០ ដង​ជាមួយ​ថ្នាក់​ដឹកនាំ​អន្តរជាតិ ខណៈក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ជប៉ុន​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន វៀតណាម​ និង​ជប៉ុន​បាន​បង្កើន​ទំនាក់ទំនង​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម