ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ
មហាសេដ្ឋីអូស្ត្រាលីម្នាក់ បានប្រកាសពីគម្រោងសាងសង់កប៉ាល់ទីតានិក ឡើងវិញ ជាមួយនឹងខ្ទង់ចំណាយរហូតដល់ ជាង ៦រយលានដុល្លារ ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន The Start នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤ ។

ប្រភពបានឱ្យដឹងថា មហាសេដ្ឋីខាងលើមានឈ្មោះ Clive Palmer អ្នកជំនួញផ្នែករុករករ៉ែមាស ហើយសម្រាប់គម្រោងសាងសង់កប៉ាល់ទីតានិកទី២ នេះ គាត់បានលើកឡើង២ដងរួចមកហើយ ប៉ុន្តែត្រូវបានបរាជ័យ ដោយលើកទី១ កាលពីឆ្នាំ ២០១២ និងលើកទី២ កាលពីឆ្នាំ ២០១៨ ។ ប៉ុន្តែសម្រាប់គម្រោងលើកនេះ លោក Clive Palmer បានប្ដេជ្ញាថា នឹងធ្វើឱ្យល្អបំផុត ។

លោក Clive Palmer បាននិយាយអំពីផែនការរបស់គាត់យ៉ាងដូច្នេះថា ការសាងសង់កប៉ាល់កម្សាន្តទីតានិកទី២ នឹងកំណត់រយៈពេលរួចរាល់នៅឆ្នាំ ២០២៧ ហើយពេលរួចរាល់លោកនឹងកំណត់គោលដៅសម្រាប់ចេញដំណើរដូចគ្នានឹងកប៉ាល់ទីតានិកចាស់ដែរ ពោលគឺចាប់ផ្ដើមចេញដំណើរពីទីក្រុង Southampton ទៅ New York ។
លើសពីនេះសម្រាប់អ្នកទេសចរទាំងអស់ នឹងតម្រូវឱ្យស្លៀកសម្លៀកបំពាក់ជំនាន់ទសវត្សរ៍ឆ្នាំ ១៩០០ ហើយសម្រាប់សំបុត្រក៏នឹងចែកចេញជា៣ថ្នាក់ គឺថ្នាក់ទីមួយ ថ្នាក់ទីពីរ និងថ្នាក់ទីបី ។ សរុបមករបៀបរបបនៃការរៀបចំដំណើរកម្សាន្តនៅលើកប៉ាល់ទីតានិកទី២ គឺនឹងរៀបចំឱ្យដូចគ្នាទៅនឹងកប៉ាល់ទីតានិកដើមទាំងអស់ ។
ជាមួយគ្នានេះលោក Clive Palmer បានបង្ហើបថា គម្រោងសាងសង់កប៉ាល់ទីតានិកថ្មីនេះ គឺលោកនឹងរៀបចំឱ្យល្អបំផុត ហើយលោកពិតជាសប្បាយចិត្តព្រោះយ៉ាងណាវាក៏ល្អជាងការទុកលុយនៅផ្ទះដែរ ។
សូមជម្រាបជូនថា នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩១២ កប៉ាល់ទីតានិកបានបុកផ្ទាំងទឹកកកនៅមហាសមុទ្រអាត្លង់ទិក ហើយបានលិចកំឡុងពេលធ្វើដំណើរពី Southampton ទៅ New York ដោយបានសម្លាប់អ្នកដំណើរ និងនាវិកប្រមាណ ១.៥០០ នាក់។សោកនាដកម្មនេះបានបំផុសគំនិតលោក James Cameron ឱ្យផលិតភាពយន្តរឿង Titanic ហើយទទួលបានភាពល្បីល្បាញ រហូតដល់ឈ្នះពានរង្វាន់អូស្ការឆ្នាំ ១៩៩៧ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង