Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី២១ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពិភាក្សាអំពីផែនការក្រោយសង្គ្រាមដើម្បីគ្រប់គ្រងនិងធានាសន្តិសុខនៅតំបន់ហ្គាហ្សា ខណៈស្ថានការណ៍តានតឹងបំផុត។

រដ្ឋមន្ត្រីការបរទេសអាមេរិក Antony (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សារបស់លោក Blinken ជាមួយមេដឹកនាំអារ៉ាប់នៅអារ៉ាប៊ីសាអូឌីត ហើយបន្ទាប់មកនៅអេហ្ស៊ីប នឹងផ្តោតសំខាន់លើអ្វីដែលសហរដ្ឋអាមេរិកហៅថា “ស្ថាបត្យកម្មសម្រាប់សន្តិភាពយូរអង្វែង”។

ចំពោះដំណើរ​ទស្សនកិច្ច​លើក​ទី​ប្រាំមួយ​របស់​លោក Blinken ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ចាប់តាំងពីភ្លើង​សង្គ្រាម​នៅ​ហ្គា​ហ្សាឆាបឆេះ, រដ្ឋមន្ត្រីការបរទេសអាមេរិក បានទៅដល់​ទីក្រុង Jeddah កាលពី​រសៀល​ថ្ងៃ​ពុធ ដើម្បី​ជួប​មេដឹកនាំ​អារ៉ាប៊ីសាអូឌីត​។

(រូបថត៖ AP)

លោកត្រូវទៅជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman នៅព្រះបរមរាជវាំងនារាត្រីថ្ងៃពុធ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller និយាយថា ថ្នាក់ដឹកនាំ បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងជំរុញការផ្តល់ជំនួយចូលដល់តំបន់ហ្គាហ្សា ចំពេលមានការព្រមានខ្លាំងៗបន្ថែមទៀត អំពីទំហំនៃវិបត្តិមនុស្សធម៌នៅទីនោះ។

ការវាយតម្លៃសន្តិសុខស្បៀង ដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ បានបង្ហាញថា ប្រជាជន១.១លាននាក់នៅហ្គាហ្សា កំពុងតស៊ូជាមួយគ្រោះមហន្តរាយនិងភាពអត់ឃ្លាន ហើយគ្រោះទុរ្ភិក្ស នឹងកើតឡើងនៅត្រឹមខែឧសភាខាងមុខនេះ។

(រូបថត៖ AFP)

ក្រោយមក លោក Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងគែរ នៅថ្ងៃព្រហស្បតិ៍ ដើម្បីជួបមេដឹកនាំអេហ្ស៊ីប។ នៅទីនោះ អាមេរិកកំពុងព្យាយាមគូរវាសកិច្ចព្រមព្រៀងដ៏ធំមួយ ដែលនឹងដាក់អាជ្ញាធរប៉ាឡេស្ទីនទទួលស្គាល់ដោយអន្តរជាតិ (PA) វិលត្រលប់ទៅហ្គាហ្សាវិញ ចាប់តាំងពីខ្លួនត្រូវបានបណ្តេញចេញដោយក្រុមហាម៉ាសកាលពី១៧ឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានអ្វីលេចចេញជារូបរាងទេ ប៉ុន្តែគំនិតនេះ ត្រូវបានគេគិតថា នឹងតម្រូវឲ្យមានការគាំទ្រពីសំណាក់ប្រទេសអារ៉ាប់ ខណៈភាគីទាំងអស់ រួមទាំងអ៊ីស្រាអែលផងដែរ នឹងប្តេជ្ញាឲ្យបន្តចំពោះដំណោះស្រាយរដ្ឋពីរ។

មិនត្រឹមប៉ុណ្ណឹង លោក Blinken ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរនៅថ្ងៃសុក្រ ដោយយោងតាមលោក Miller, រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល អំពីកិច្ចចរចារំដោះចំណាប់ខ្មាំង និងការធានាកម្ចាត់ក្រុមហាម៉ាស រួមទាំងប្រតិបត្តិការនៅទីក្រុង Rafah តែត្រូវធ្វើយ៉ាងណា ការពារជនស៊ីវិលឲ្យខានតែបាន។

(រូបថត៖ AFP)

មុននេះ លោកប្រធានាធិបតី ចូ បៃដិន បានព្រមានអ៊ីស្រាអែលថា ការវាយលុកនៅទីក្រុង Rafah ភាគខាងត្បូង ដែលមានជនភៀសខ្លួនជាងមួយលាននាក់ នឹងក្លាយជា “កំហុស”។

សូមបញ្ជាក់ជាថ្មី មនុស្សជាង៣១ ៩០០នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែល ផ្តើមសងសឹក ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបានផ្តាច់ជីវិតជនស៊ីវិលប្រហែល ១ ២០០នាក់ និងចាប់ជាចំណាប់ខ្មាំង២៥៣នាក់ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល យកការបង្អត់អាហារធ្វើអាវុធ, អាចជា “ឧក្រិដ្ឋកម្មសង្គ្រាម”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម