ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ រឿងរ៉ាវដ៏ចម្លែកនេះបានកើតឡើងនៅ Kaohsiung នៃកោះតៃវ៉ាន់ នៅពេលដែលបុរសវ័យ ៥០ ឆ្នាំម្នាក់ ត្រូវទៅមន្ទីរពេទ្យ E-Ta បន្ទាប់ពីមានការឈឺចាប់ពោះធ្ងន់ធ្ងរ និងមិនអាចបត់ជើងបាននៅពេលដែលគ្រូពេទ្យធ្វើការស្កេន CT ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញដូងមួយផ្លែ នៅក្នុងរន្ធគូថរបស់គាត់។
ករណីដ៏ចម្លែកនេះ ត្រូវបានបោះពុម្ភផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្តរបស់ចក្រភពអង់គ្លេស ដែលមានឈ្មោះថា British Journal of Surgery (BJS) និងបានចេញផ្សាយដោយ enews រហូតបង្កើតការភ្ញាក់ផ្អើល និងត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសនោះមានអាការឈឺពោះខ្លាំង មិនអាចសូម្បីតែនោម ហើយក៏ទល់លាមកយ៉ាងធ្ងន់ធ្ងររយៈពេល ២ ថ្ងៃ ដោយគ្មានគ្រុនក្តៅ ចង្អោរ ឬក្អួតឡើយ។ ពេលគ្រូពេទ្យពិនិត្យគាត់ឃើញថា ពោះរបស់គាត់ហើម និងឈឺចាប់នៅពេលចុច។ គ្រូពេទ្យបានបញ្ជាឲ្យថត CT Scan ហើយបានរកឃើញដូងនៅក្នុងរន្ធគូថរបស់គាត់។ នៅទីបញ្ចប់ ដូងទាំងមូលដែលមានទំហំ ៧.៥ x ៥.៧ x ៥.៥ សង់ទីម៉ែត្រ ត្រូវបានដកចេញដោយជោគជ័យ។
វេជ្ជបណ្ឌិត Chen Ziyi បានបញ្ចាក់ថា បើតាមប្រធានផ្នែកវះកាត់ទូទៅនៅមន្ទីរពេទ្យ Eta នៅពេលអ្នកជំងឺមកដល់ ក្រុមវេជ្ជសាស្រ្ដបានព្យាយាមដាក់បំពង់នោម ដើម្បីជួយបង្ហូរទឹកនោម រួមទាំងការព្យាយាមយកដូងចេញដោយដៃផ្ទាល់ ប៉ុន្តែវាមិនជោគជ័យទេ ។ ក្រោយមក ពួកគេមានការព្រួយបារម្ភថាប្លោកនោមរបស់អ្នកជំងឺនឹងប្រេះ ឬរន្ធគូថនឹងត្រូវខូចខាតដោយការបង្ហាប់ ដូច្នេះហើយទើបគេសម្រេចចិត្តប្រើការវះកាត់ពោះជំនួស។
ខាងមន្ទីរពេទ្យបានបង្ហើបទៀតថា ពេលអ្នកជំងឺមកដល់ ប្លោកនោមបានហើមខុសពីធម្មតា ដោយមានទឹកនោមនៅសល់ ២ លីត្រ ប៉ុន្តែអ្នកជំងឺបដិសេធមិនប្រាប់ថា តើដូងចូលក្នុងទីនោះដោយរបៀបណា រហូតដល់ជាសះស្បើយពីការវះកាត់ និងចាកចេញពីមន្ទីរពេទ្យ។
ក្នុងនោះផងដែរ វេជ្ជបណ្ឌិត Chen Ziyi ព្រមានថា ពេលអ្នកចង់រកភាពរំភើប នោះអ្នកត្រូវតែប្រយ័ត្នគ្រោះថ្នាក់។ ព្រោះបើមិនបានព្យាបាលទាន់ពេល ប្លោកនោម ឬពោះវៀនក៏អាចប្រេះដែរ។ វេជ្ជបណ្ឌិតបាននិយាយទៀតថា វាមិនធម្មតាទេដែលគាត់អាចយកវត្ថុចូលរន្ធគូថបាន។ ប៉ុន្តែការដាក់អ្វីមួយធំដូចដូងទាំងមូលបែបនេះគឺកម្រកើតឡើងណាស់។
ជាការពិតណាស់ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងចំណោមអ្នកលេងអ៊ីនធឺណិតតៃវ៉ាន់។ មនុស្សជាច្រើនមានការអស់សំណើច និងបានចំអកថា “ការយល់ដឹងពីភាពបត់បែននៃរន្ធគូថតាមរបៀបថ្មីមួយ” ពិតជាអាណិតដូងទុំណាស់ដែលភ្លាត់ទៅចូលដល់រន្ធគូថបុរសនោះបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារតែចង់បានលុយធានារ៉ាប់រងរាប់លានដុល្លារ បុរសតៃវ៉ាន់សុខចិត្តកាត់ជើងចោល

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?