Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

បានផុស

នៅ

អនុប្រធានាធិបតីវៀតណាមលោកស្រី Vo Thi Anh Xuan នៅថ្ងៃព្រហស្បតិ៍នេះត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណា បន្ទាប់ពីការលាលែងពីតំណែងរបស់អតីតប្រធានាធិបតីលោក Vo Van Thuong ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam News នៅថ្ងៃទី២១ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​តែងតាំងលោកស្រី Vo Thi Anh Xuan ឲ្យឡើងកាន់ការជាប្រធានាធិបតីស្ដីទីធ្វើឡើង​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បន្ទាប់ពី​បញ្ចប់​សម័យប្រជុំ​វិសាមញ្ញ​លើក​ទី​ ៦ នៃ​រដ្ឋសភា​នីតិកាល​ទី​ ១៥ ​ហើយអនុប្រធានាធិបតីវ័យ ៥៤ ឆ្នាំរូបនេះ នឹងអង្គុយលើកៅអីជាប្រធានាធិបតីស្ដីទីរហូតដល់រដ្ឋសភាកោះប្រជុំរើសអ្នកជំនួសលោក Vo Van Thuong ។

ចំណែកពាក់ព័ន្ធនឹងការសិក្សាអប់រំវិញ លោកស្រី Vo Thi Anh Xuan ដែលមកពីខេត្ត An Giang ភាគខាងត្បូង បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ ហើយលោកស្រីក៏ធ្លាប់ធ្វើជាគ្រូបង្រៀនសិស្សនៅវិទ្យាល័យ បន្ទាប់មកជាគ្រូឯកទេសស្រាវជ្រាវនៃការិយាល័យបក្សខេត្ត An Giang ផងដែរ ។

ទន្ទឹមនោះ លោកស្រីជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សទី១២ និងទី១៣ ហើយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៣ មក លោកស្រីគឺជាអនុប្រធានបក្សខេត្ត An Giang ។ បន្ទាប់មកលោកស្រីក្លាយជាអនុលេខាបក្សខេត្ត An Giang នៅខែតុលា ឆ្នាំ២០១៥ និងត្រូវបានបោះឆ្នោតធ្វើជាអនុប្រធានាធិបតីនៅខែមេសា ឆ្នាំ ២០២១ ។

ដោយឡែកទាក់ទិននឹងឫសគល់ដែលនាំឲ្យអតីតប្រធានាធិបតីលោក Vo Van Thuong វ័យ ៥៤ ឆ្នាំឈានទៅដល់ការលាលែងពីតំណែង, យោងតាមគណៈកម្មាធិការមជ្ឈិម និងស្ថាប័នពាក់ព័ន្ធនានាបានឲ្យដឹងថា គឺដោយសារតែលោកបានបំពានលើបទបញ្ញត្តិរបស់គណបក្ស និងការប្រព្រឹត្តកំហុសខុសឆ្គងមួយចំនួន ដែលប្រការនេះបានជះឥទ្ធិពលអវិជ្ជមានដល់មតិសាធារណៈ កិត្តិយសរបស់បក្ស រដ្ឋ និងខ្លួនលោកផ្ទាល់តែម្ដង ។

ទន្ទឹមនោះ ការលាលែងពីតំណែងរបស់លោក Vo Van Thuong នេះទៀតសោតគឺកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសវៀតណាមបានប្រកាសពីការចាប់ឃាត់ខ្លួនលើអតីតមន្ត្រីវៀតណាមម្នាក់ប្រចាំនៅខេត្ត Quang Ngai ដែលរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកាលពីជាង ១០ ឆ្នាំមុន ពោលអំឡុងពេលដែលលោក Vo Van Thuong នៅកាន់ការជាប្រធានបក្សប្រចាំខេត្តមួយនេះ ។

គួរបញ្ជាក់ថា លោក Vo Van Thuong បានឡើងកាន់តួនាទីជាប្រធានាធិបតីវៀតណាមកាលពីថ្ងៃ២ ខែមីនា ឆ្នាំ២០២៣ ជំនួសតំណែងលោក Nguyen Xuan Phuc ដែលក៏បានលាលែងពីតំណែងដូចគ្នា ខណៈក្នុងរយៈកាលកាន់តំណែងជាង ១ ឆ្នាំមកនេះ លោក Vo Van Thuong បានធ្វើដំណើរ និងទស្សនកិច្ចជាង ១០ ដងជាមួយថ្នាក់ដឹកនាំអន្តរជាតិ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មូលហេតុ ប្រធានាធិបតីវៀតណាម ចុះចេញពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម