ព័ត៌មានអន្ដរជាតិ
យន្តហោះ Boeing ជួបបញ្ហាញាប់ស្មេ លើកនេះឆេះម៉ាស៊ីននៅលើអាកាស
មួយរយៈចុងក្រោយយន្តហោះ Boeing តែងជួបប្រទះបញ្ហា ហើយពេលនេះ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta ដែលធ្វើដំណើរចេញពីកោះ Aruba ឆ្ពោះទៅកាន់ទីក្រុង Atlanta សហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តបកត្រលប់ក្រោយ រួចចុះចតជាបន្ទាន់ បន្ទាប់ពីម៉ាស៊ីនបានផ្ទុះឆេះ ខណៈពេលកំពុងហោះហើរ។

យន្តហោះ Boeing 737 900 មួយគ្រឿងនេះ ត្រូវបានគេឃើញធ្វើដំណើរជុំវិញប្រជុំកោះ Caribbean ចំនួន៤ដង មុនពេលវិលត្រលប់ទៅព្រលានវិញ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ បានប្រាប់ DailyMail.com កាលពីថ្ងៃពុធទី២០ខែមីនាថា យន្តហោះនោះមានផ្ទុកអ្នកដំណើរចំនួន១៦៨នាក់, អ្នកបម្រើលើយន្តហោះ៤នាក់ និងពីឡុត២នាក់។ ជើងហោះហើរ DL581 របស់ក្រុមហ៊ុន Delta ចេញពី Aruba ទៅ Atlanta បានជួបប្រទះបញ្ហាមេកានិចភ្លាមៗបន្ទាប់ពីការហោះហើរ យ៉ាងណាវាបានចុះចតដោយសុវត្ថិភាព។

អ្នកដំណើរម្នាក់ បានរៀបរាប់អំពីការភិតភ័យនៅក្នុងយន្តហោះដោយនិយាយថា ម៉ាស៊ីនបានផ្ទុះឆេះនៅលើអាកាស គ្រប់គ្នាឆោឡោ ប៉ុន្តែបុគ្គលិកអាកាសចរណ៍ បានធានាសុវត្ថិភាពហើយប្រាប់គ្រប់គ្នាឲ្យរក្សាភាពស្ងៀមស្ងាត់។
សូមបញ្ជាក់ថា នេះជាហេតុការណ៍ថ្មីមួយទៀត ដែលក្រុមហ៊ុន Boeing ជួបប្រទះក្នុងឆ្នាំ២០២៤ ព្រោះថា ចាប់តាំងដើមពីឆ្នាំមក យន្តហោះក្រុមហ៊ុននេះ បានជួបបញ្ហាយ៉ាងញាប់ស្មេរ ពោលគឺ៦ដងទៅហើយ។

កាលពីថ្ងៃអង្គារទី១៩ ប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក បានចង្អុលចំៗថា ក្រុមហ៊ុន Boeing ត្រូវតែកែលម្អវប្បធម៌សុវត្ថិភាព និងដោះស្រាយបញ្ហាគុណភាពឲ្យបានសិន មុនទីភ្នាក់ងារនេះ ចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនបង្កើនការផលិតយន្តហោះប្រភេទ 737 MAX។
រម្លឹកទៅខែមករាវិញ FAA បានចាត់វិធានការមិនធ្លាប់មានពីមុនមក ដោយប្រាប់ Boeing ថា ខ្លួននឹងមិនអនុញ្ញាតឲ្យក្រុមហ៊ុនពង្រីកផលិតកម្មយន្តហោះ 737 MAX ឡើយ បន្ទាប់ពីមានគ្រោះអាសន្នពាក់កណ្តាលអាកាសលើយន្តហោះរបស់ក្រុមហ៊ុន Alaska Airlines។

មិនត្រឹមប៉ុណ្ណឹង នាយកដ្ឋានយុត្តិធម៌ ក៏បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម លើការផ្ទុះក្នុងកាប៊ីនយន្តហោះ 737 MAX 9 នៅពាក់កណ្តាលខែមករាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Boeing មិនធ្វើអត្ថាធិប្បាយអ្វីឡើយលើរឿងទាំងនោះ។
សូមបញ្ជាក់ថា Boeing ជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្មឈានមុខគេ មានដៃគូក្នុងប្រទេសជាង១៥០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះក្រុមហ៊ុន Boeing ជាច្រើនគ្រឿង បានរកឃើញ កំពុងមានបញ្ហា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ