ព័ត៌មានអន្ដរជាតិ
ភាពអត់ឃ្លាននៅ ហៃទី កាន់តែធ្ងន់ធ្ងរ ខណៈភាពចលចលក៏មិនទាន់គ្រប់គ្រងបាន
ភាពចលាចល និងអំពើហិង្សាក្នុងប្រទេសហៃទីកំពុងបន្តធ្វើឲ្យស្ថានភាពប្រទេសនៅតំបន់សមុទ្រការីបៀនមួយនេះមានភាពមិនច្បាស់លាស់នៅឡើយ ។ ពិសេសទៅទៀតនោះ គឺភាពចលាចលបានបង្កភាពអត់ឃ្លាន កង្វះស្បៀងអាហារកើតឡើងបន្តញំញីប្រជាជនជាដើម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះ ។

ប្រភពព័ត៌មានអង់គ្លេសខាងលើបានលើកយកស្ថានភាពរស់នៅបច្ចុប្បន្នរបស់កញ្ញា Sarah Molin មកបង្ហាញពីទិដ្ឋភាពបច្ចុប្បន្នរបស់ពលរដ្ឋនៅហៃទី ។ Molin ជានិស្សិតសិក្សាផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រវ័យ ២០ ឆ្នាំម្នាក់ ដែលរស់នៅជាយរដ្ឋធានី Port-au-Prince ។
បើតាមសម្តីពោលខ្សាវៗរបស់ Molin ដែលបានលើកឡើងពីស្ថានភាពក្នុងគ្រួសាររបស់នាង ស្របពេលដែលនាងកំពុងយោលបំពេរកូនធម៌របស់នាងថា “ពេលខ្លះពួកយើងរកអាហារបាន ពេលខ្លះក៏អត់ទៅតាមភាពជាក់ស្ដែង” ។

ស្ថានភាពវឹកវរគ្មានអ្នកដឹកនាំ ប្រធានាធិបតីហៃទីលោក Jovenel Moise ត្រូវគេធ្វើឃាត ក៏ដូចជានាយករដ្ឋមន្រ្តីហៃទីក៏លាលែងពីតំណែង ក្រុមយុវជនបង្កភាពចលាចលហិង្សាដាក់គ្នាជាក្រុមៗ បន្សល់នូវជនរងគ្រោះជាច្រើនពាន់នាក់នៅរបួសដេកដួលពាសពេញផ្លូវ ។
គ្រួសារ Sarah Molin ក៏ដូចជាគ្រួសារហៃទីដទៃទៀត ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីកន្លែងរស់នៅ ហើយបច្ចុប្បន្នរស់នៅក្នុងសាលរោងកុនដែលគេបោះបង់ចោលជាបណ្តោះអាសន្ន ស្របពេលដែលគ្រួសារផ្សេងៗទៀតរស់នៅក្នុងអគារដែលរងការខូចខាត និងគេបោះបង់ចោល ។
ប្រជាពលរដ្ឋប្រមាណជិត ១០០ គ្រួសារបានស្នាក់នៅក្នុងតង់ជម្រកជាបណ្តោះអាសន្ន ហើយរស់នៅដោយគ្មានជំនួយសប្បុរសធម៌ទៅដល់ ឬមានអាហារបរិភោគបានគ្រប់គ្រាន់បីពេលនោះឡើយ ។

Sarah បានលើកឡើងបន្ថែមថា “ថ្ងៃខ្លះខ្ញុំទៅសាលារៀន ដោយគ្មានអាហារញ៉ាំឡើយ សឹងតែពេញមួយថ្ងៃរួចពេលខ្លះក៏ទៅគេងសម្រាកដោយគ្មានអ្វីក្នុងពោះសោះក៏មាន។ បើមួយថ្ងៃយើងមាន ៦ ដុល្លារក្នុងហោប៉ៅ គឺយើងអាចផ្គត់ផ្គង់ដោះស្រាយការរស់នៅរបស់មនុស្សធំៗបាន ៤ នាក់” ។
គួររំឭកដែរថា ក្រៅតែពីភាពអត់ឃ្លាន ជំនួយសប្បុរសធម៌ដ៏ស្តួចស្តើង មិនបានទៅដល់ប្រជាជនហៃទីនោះទេ ស្របពេលដែលប្រជាពលរដ្ឋប្រទេសនេះក៏រងគ្រោះញំញីដោយជំងឺរាតត្បាតជាបន្តបន្ទាប់ ខណៈចំណាត់ការបន្ទាន់ណាមួយមកដោះស្រាយក៏ពុំទាន់មានផងដែរ ៕

ដោយ៖ មាន រតនា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា