Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីបញ្ចប់បេសកកម្មទម្លាក់ជំនួយមនុស្សធម៌ដោយជោគជ័យនៅហ្គាហ្សា

បានផុស

នៅ

ប្រទេសសិង្ហបុរីបានបញ្ចប់បេសកកម្មទម្លាក់ជំនួយមនុស្សធម៌តាមយន្តហោះជាលើកដំបូងរបស់ខ្លួនដោយជោគជ័យទៅកាន់តំបន់ហ្គាហ្សាកាលពីថ្ងៃពុធ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ​នៅថ្ងៃទី២១​ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងទ័ពអាកាសសិង្ហបុរី (RSAF) បាននិយាយថា យន្តហោះដឹកជញ្ជូន C-130 របស់ខ្លួនបាន “ប្រតិបត្តិការដោយជោគជ័យ” នូវបេសកកម្មទម្លាក់កញ្ចប់ជំនួយមនុស្សធម៌ដំបូងរបស់ខ្លួនទៅកាន់តំបន់ហ្គាហ្សា ខណៈបេសកកម្មនេះត្រូវបានសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ជាមួយកងទ័ពអាកាសហ្ស៊កដានី ។

កញ្ចប់ជំនួយមនុស្សធម៌ដែលដាក់បញ្ចូលគ្នាដោយរដ្ឋាភិបាលសិង្ហបុរីនេះត្រូវបានពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយហ្ស៊កដានីដោយផ្អែកលើតម្រូវការននៅតំបន់ហ្គាហ្សា ដោយមានរួមបញ្ចូលទាំងកញ្ចប់អាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងឧបករណ៍សំខាន់ៗផ្សេងទៀតជាដើម ។

គួរបញ្ជាក់ថា នេះ​ជា​ជំនួយ​ទី ៣ ហើយ​របស់​សិង្ហបុរី​ផ្ដល់ទៅឲ្យ​ជន​ស៊ីវិល​នៅ​ហ្គាហ្សា ។ ប្រទេសនេះក៏បានប្រគល់អំណោយចំនួន ៦.១ លានដុល្លារសិង្ហបុរីផងដែរដែលប្រមូលបានដោយមូលនិធិ Rahmatan Lil Alamin ហើយផ្ដល់ទៅឲ្យទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។

ទន្ទឹមនោះ ប្រទេសសិង្ហបុរីក៏បានចូលរួមជាមួយប្រទេសជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទម្លាក់ជំនួយដែលត្រូវការជាចាំបាច់ទៅកាន់តំបន់ដែលមានភាពអត់ឃ្លានមួយនេះផងដែរ ខណៈដែលភ្នាក់ងារផ្តល់ជំនួយប្រឈមនឹងឧបសគ្គតាមរយៈផ្លូវគោក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម