Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក៖ ៣ឆ្នាំទៀត ចិន នឹងវាយយកកោះ តៃវ៉ាន់ 

បានផុស

នៅ

តាមរយៈគេហទំព័រ Fox News, មន្ត្រីកងទ័ពជើងទឹកអាមេរិកជាន់ខ្ពស់មួយរូប បានប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែមីនាថា នៅឆ្នាំ២០២៧​ យោធាចិន នឹងបំពេញតាមគោលដៅរបស់ខ្លួន បើកប្រតិបត្តិការវាយយកកោះតៃវ៉ាន់ មកគ្រប់គ្រង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមនាវីឯក John Aquilino ដែលដឹកនាំបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានព្រមានបែបនេះ ក្នុងសម័យប្រជុំ នៃគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភាអាមេរិក អំពីការត្រៀមខ្លួនរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ដណ្តើមយកកោះតៃវ៉ាន់ ហើយនៅក្នុងសេចក្តីប្រកាសនោះទៀតសោត លោកបានចាត់ទុកប្រទេសចិនជាសត្រូវ និងជាប្រទេសតែមួយគត់ ដែលមានសមត្ថភាព ក្តោបក្តាប់ស្ថានការណ៍នៅតំបន់ប៉ាស៊ីហ្វិក។

លោក Aquilino និយាយថា រឿងរ៉ាវលាតត្រដាងក្នុងកិច្ចប្រជុំ PLA តាមបញ្ជារបស់លោកប្រធា​នាធិបតី ស៊ី ជីនពីង គឺជាការត្រៀមខ្លួនដើម្បីវាយលុកកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧។ ជាងនេះទៅទៀត សកម្មភាពរបស់ PLA បង្ហាញពីសមត្ថភាពរបស់ពួកគេ ក្នុងការបំពេញគោលដៅតា​មពេលវេលាដែលលោក ស៊ី កំណត់ ដើម្បីបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដីគោកដោយបង្ខំ។

ឧត្តមនាវីឯក John Aquilino (រូបថត៖ Hill)

នេះមិនមែនទើបលើកដំបូងទេ ដែលមន្ត្រីជាន់ខ្ពស់អាមេរិកព្រមានអំពីការវាយលុករបស់ចិន ដើម្បីដណ្តើមយកកោះ តៃវ៉ាន់ មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

កាលពីឆ្នាំ២០២៣ នាយក CIA លោក William Burns ក៏បានលើកឡើងអំពីរឿងនេះ ជាច្រើនលើកច្រើនសាផងដែរ ខណៈមេបញ្ជាការយោធាអាមេរិក បានព្រមានជាច្រើនឆ្នាំមកហើយថា ២០២៧អាចជាពេលវេលានៃជម្លោះសម្រាប់តៃវ៉ាន់ បើមិនដូច្នោះ ក៏អាចឆ្នាំ២០៣៥ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មានប្រភពមួយទម្លាយថា ក្នុងអំឡុងកិច្ចប្រជុំរវាងលោក ស៊ី ជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន នៅទីក្រុង San Francisco កាលពីខែវិច្ឆិកាឆ្នាំមុន, មេដឹកនាំចិន បានបដិសេធរាល់ផែនការប្រើប្រាស់កម្លាំងប្រឆាំងកោះតៃវ៉ាន់ ហើយច្រានចោលការប៉ាន់ស្មានរបស់មន្ត្រីអាមេរិក។

សូមបញ្ជាក់ជាថ្មី ទីក្រុង​ប៉េកាំង ​ចាត់​ទុក​កោះតៃវ៉ាន់ ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ថា​ជា​ផ្នែក​របស់​ចិន។ គោលនយោបាយរបស់ខ្លួន គឺស្វែងរកការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែក៏ព្រមានដែរថា ខ្លួននឹងងាកទៅរកសកម្មភាពយោធា ប្រសិនបើរដ្ឋបាលដែលគាំទ្រដោយសហរដ្ឋអាមេរិករបស់កោះតៃវ៉ាន់ ព្យាយាមប្រកាសឯករាជ្យជាផ្លូវការ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្របំផុត! ចិន-តៃវ៉ាន់ ចាប់ដៃគ្នាធ្វើបេសកកម្ម ជួយសង្គ្រោះកប៉ាល់នេសាទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម