ព័ត៌មានអន្ដរជាតិ
យន្តហោះកងទ័ពចិន ៣៦គ្រឿង ព័ទ្ធជុំវិញកោះ តៃវ៉ាន់
តាមសេចក្តីរាយការណ៍របស់ AFP នៅថ្ងៃសុក្រទី២២ខែមីនា ក្រសួងការពារជាតិតៃវ៉ាន់ និយាយថា យន្តហោះកង ទ័ពចិនចំនួន៣៦គ្រឿង ត្រូវបានប្រទះឃើញនៅជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយនេះត្រូវបានគេដឹងថា ជាចំនួនខ្ពស់បំផុត ដែលយន្តហោះយោធាចិន ត្រូវគេប្រទះឃើញជុំវិញតៃវ៉ាន់ក្នុងឆ្នាំ២០២៤។

តាមសេចក្តីរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២២ខែមីនា, ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអះអាងប្រទះឃើញនាវាកងទ័ពជើងទឹកចិនចំនួន៦គ្រឿង កំពុងធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ផងដែរ។
ក្រសួងបន្ថែមថា ក្នុងចំណោមយន្តហោះទាំង៣៦គ្រឿងដែលឃើញនោះ មាន១៣គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកដ៏រសើបពុះចែកប្រទេសចិនពីកោះតៃវ៉ាន់។

រឿងនេះកើតឡើង បន្ទាប់ពីមន្ត្រីកងទ័ពជើងទឹកអាមេរិកជាន់ខ្ពស់ ឧត្តមនាវីឯក John Aquilino ព្រមានថា ៣ឆ្នាំទៀត ចិន នឹងវាយលុកដណ្តើមយកកោះតៃវ៉ាន់ មកគ្រប់គ្រង។
លោកនិយាយថា រឿងរ៉ាវដែលលាតត្រដាងក្នុងកិច្ចប្រជុំកងទ័ពរំដោះប្រជាជន តាមបញ្ជារបស់លោកប្រធានាធិបតី ស៊ី ជីនពីង គឺជាការត្រៀមខ្លួនដើម្បីវាយលុកកោះតៃវ៉ាន់ នៅត្រឹមឆ្នាំ២០២៧។ ជាងនេះទៅទៀត សកម្មភាពរបស់ PLA បង្ហាញពីសមត្ថភាពរបស់ពួកគេ ក្នុងការបំពេញគោលដៅតាមពេលវេលាដែលលោក ស៊ី កំណត់ ដើម្បីបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដីគោកដោយបង្ខំ។

សូមបញ្ជាក់ ទីក្រុងប៉េកាំងអះអាងថា តៃវ៉ាន់ គឺជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់គំនិតប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះមកគ្រប់គ្រងក្នុងដៃរបស់ខ្លួនឡើយ។
អ្វីដែលគួរកត់សម្គាល់ ប្រទេសចិន បានបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ខ្លាំងបំផុត ចាប់តាំងពីឆ្នាំ២០១៦មក ក្រោយពេលលោកស្រីប្រធានាធិបតី Tsai Ing-wen ជាប់ឆ្នោត ដោយទីក្រុងប៉េកាំង បានបញ្ជូនយន្តហោះចម្បាំងនិងយន្ត ហោះយោធាផ្សេងទៀត ខណៈនាវាចិន ក៏បង្ហាញវត្តមានញឹកញាប់នៅជុំវិញដែនទឹកតៃវ៉ាន់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?