ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ
យោងតាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា ជនចំណាកស្រុកជាង ៥០០ នាក់បានឆ្លងកាត់ដែនទឹកអង់គ្លេសតាមទូកតូចៗ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី២២ ខែមីនានេះ ។

ទូកចំនួន ១០ គ្រឿងត្រូវស្ទាក់ចាប់បាន ខណៈដែលឆ្លងពីប្រទេសបារាំងចូលដែនទឹកអង់គ្លេសដោយមានជនចំណាកស្រុកចំនួន ៥១៤ នាក់នៅលើទូកដែលជាចំនួនជនចំណាកស្រុកចូលមកអង់គ្លេសប្រចាំថ្ងៃច្រើនបំផុត ។ រហូតមកដល់ពេលនេះ មានជនចំណាកស្រុកចូលមកអង់គ្លេសចំនួន ៤,០៤៣ នាក់ហើយ ពោលខ្ពស់ជាងកាលពីឆ្នាំមុនទៅទៀត ដែលមានត្រឹមតែ ៣,៦៨៣ នាក់ប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី Rushi Sunak បានប្តេជ្ញាថានឹងបញ្ឈប់ទូកជនចំណាកស្រុកដែលជាការសន្យាដ៏សំខាន់មួយក្នុងចំណោមការសន្យាចំនួន ៥ កាលពីឆ្នាំមុន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសបារាំងដើម្បីធ្វើឲ្យជនចំណាកស្រុកដែលឆ្លងដែនមានការថយចុះ រួមទាំងរឹតបន្តឹងច្បាប់ និងកិច្ចព្រមព្រៀងជាមួយដៃគូអន្តរជាតិ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងបញ្ឈប់ទូកទាំងនោះពីការឆ្លងដែនដ៏គ្រោះថ្នាក់ ។
គួរបញ្ជាក់ថា ជនចំណាកស្រុកចំនួន ២៧៧ នាក់បានស្លាប់នៅលើផ្លូវសមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំនេះ ដោយមិនគិតពីការលិចកប៉ាល់ថ្មីៗបំផុតនេះនោះទេ ខណៈពេលដែលការមកដល់បានថយចុះ ៧០ ភាគរយធៀបនឹងឆ្នាំ ២០២៣ តែអត្រាមរណភាពមិនធ្លាក់ចុះនោះទេ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល