ព័ត៌មានអន្ដរជាតិ
ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ
ស្រ្តីដែលមានផ្ទៃពោះហើយខំប្រឹងធ្វើការងារក្រោមកម្តៅថ្ងៃក្តៅខ្លាំង អាចប្រឈមនឹងហានិភ័យទ្វេដងនៃកូនស្លាប់ក្នុងពោះ និងការរលូតកូនផងដែរ ។ នេះបើយោងទៅតាមការស្រាវជ្រាវថ្មីមួយពីប្រទេសឥណ្ឌា ។
តាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC បានឲ្យដឹងថា ការសិក្សានោះបានរកឃើញលើហានិភ័យសម្រាប់ស្រ្តីដែលនឹងក្លាយជាម្តាយគេ គឺមានលក្ខណៈខ្ពស់គួរកត់សម្គាល់ជាងទស្សនៈមុនៗទៅទៀត ។
ក្រុមអ្នកស្រាវជ្រាវចម្រុះជាតិសាសន៍ពីវិទ្យាស្ថានស្រាវជ្រាវ Sri Ramachandra នៅប្រទេសឥណ្ឌាបានអះអាងថា កម្តៅដ៏ក្តៅនៃរដូវប្រាំង អាចបង្កផលប៉ះពាល់មិនត្រឹមតែស្រ្តីដែលរស់នៅក្នុងតំបន់អាកាសធាតុត្រូពិចប៉ុណ្ណោះទេ សូម្បីអ្នកនៅអឺរ៉ុបក៏ប្រឈមនឹងហានិភ័យនេះដែរ ប្រសិនបើត្រូវកម្តៅខ្លាំង ។
ក្នុងការសិក្សាស្រាវជ្រាវនេះ គេបានសិក្សាតាមដានលើស្រ្តីប្រមាណ ៨០០ នាក់រស់នៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ដែលការសិក្សានេះចាប់ផ្តើមតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ។ ស្រ្តីប្រហែលពាក់កណ្តាលនៃចំនួនខាងលើនេះ គឺប្រកបការងារចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលស្ថិតនៅក្រោមកម្តៅថ្ងៃខ្លាំង ដូចជាការងារកសិកម្ម ការងារនៅឡដុតឥដ្ឋ ក៏ដូចជានៅទីតាំងស្រែផលិតអំបិល ។
លោកស្រីសាស្រ្តាចារ្យអង់គ្លេស Jane Hirst មកពីសាកលវិទ្យាល័យ OXFORD ជាអ្នកចូលរួមកិច្ចការស្រាវជ្រាវនោះ បានលើកឡើងពីស្រ្តីម្នាក់ជាឧទាហរណ៍ថា នាងSumathy ជាកម្មការនីធ្វើការនៅចំការអំពៅក្នុងទីក្រុងTiruvannamalai ដែលធ្វើការច្រើនម៉ោង ហើយត្រូវនឹងកម្តៅព្រះអាទិត្យខ្លាំង បើទោះបីនាងមានសោមដៃការពារ ក៏ដូចជាសំលៀកបំពាក់ក្រាស់ក៏ដោយ ជាលទ្ធផល កូនរបស់នាងបានស្លាប់ក្នុងផ្ទៃ ពោលគឺរលូតកូន ១២ សប្តាហ៍ ហើយនេះជាសំណាកមួយក្នុងចំណោមស្រ្តីទាំង ៨០០ នាក់ដែលក្រុមស្រាវជ្រាវបានសិក្សា ។
យ៉ាងណាគេមិនទាន់អាចសន្និដ្ឋានបានជាក់លាក់ថា រលកកម្តៅក្តៅរយៈពេលប៉ុណ្ណា ឬក្តៅកម្រិតណាដែលបង្កហានិភ័យដូចខាងលើនេះនោះទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវកម្រិតអន្តរជាតិនោះ ក៏បានផ្ញើសារមតិអំពាវនាវឲ្យស្រ្តីទាំងអស់ គួរបង្ការ និងចៀសពីការត្រូវកម្តៅថ្ងៃខ្លាំងរយៈពេលយូរ តាមដែលអាចធ្វើបាន ដើម្បីបង្ការពីហានិភ័យដែលអាចកើតមាននោះ ៕
ដោយ៖ មាន រតនា
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?