ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់គរជើងគ្នា ក្នុងការវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី
ជាការវាយប្រហារភេរវកម្មអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ី, ទីភ្នាក់ងារសន្តិសុខសហព័ន្ធ (FSB) បានរាយការណ៍កាលពីថ្ងៃសុក្រទី២២ថា តាមតួលេខបឋម មនុស្សជាង៦០នាក់ត្រូវសម្លាប់ និងជាង១០០នាក់រងរបួសក្នុងការបាញ់រះនិងបំផ្ទុះគ្រាប់បែក នៅឯផ្សារទំនើបនិងសាលប្រគំតន្ត្រី Crocus City Hall ភាគពាយព្យទីក្រុងមូស្គូ ខណៈក្រុមរដ្ឋឥស្លាមបានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, អាចមានមនុស្សរហូតដល់៦ ២០០នាក់ស្ថិតក្នុងអគារនៅពេលការបាញ់ប្រហារចាប់ផ្តើម ហើយក្រសួងស្ថានការណ៍គ្រាអាសន្នបានបញ្ជាក់ថា មនុស្សប្រមាណ១០០នាក់ ត្រូវបានជួយសង្គ្រោះ នាំទៅកាន់ទីសុវត្ថិភាព។
វីដេអូដែលចែកចាយតាមប្រព័ន្ធអ៊ីនធឺណិតបានបង្ហាញពី ខ្មាន់កាំភ្លើងចំនួន៥នាក់ ហាក់ដូចជាកាន់អាវុធស្វ័យប្រវត្តិ និងមានឧបករណ៍យោធាផ្សេងទៀត សម្រុកចូលវាយប្រហារក្នុងផ្សារទំនើប។ តាមសេចក្តីរាយការណ៍ ពួកគេបានសម្លាប់ឆ្មាំសន្តិសុខ នៅច្រកធំ មុនពេលចូលក្នុង។

នៅពេលក្រុមភេរវករ ចូលទៅដល់សាលប្រគំតន្ត្រី ពួកគេបានដុតកៅអីនៅខាងក្នុង បណ្តាលឲ្យអណ្តាតភ្លើងឆេះរាលដាលពាសពេញអាគារ ហើយឈានដល់ដំបូល។
ក្រៅពីអ្នកស្លាប់ មានជនរងគ្រោះរាប់សិបនាក់ទៀត ត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមនុស្ស៥នាក់ ក្នុងចំណោមអ្នកស្លាប់គឺជាកុមារអាយុក្រោម៧ឆ្នាំ។

ប៉ូលិសរុស្ស៊ី ក៏មិនទាន់ប្រកាសពីការចាប់ខ្លួនជនណាម្នាក់នៅពីក្រោយការវាយប្រហារនេះដែរ ប៉ុន្តែក្រុមរដ្ឋឥស្លាម ISIS បានអះអាងថា ខ្លួនជាអ្នកប្រព្រឹត្តអំពើភេរវកម្មនេះ។

ភ្លាមៗនោះដែរ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានចេញមុខបដិសេធជាប់ពាក់ព័ន្ធការវាយប្រហារនេះ ដោយបញ្ជាក់ថា ទីក្រុងកៀវ មិនយកជម្រើសប្រព្រឹត្តអំពើភេរវកម្មប្រឆាំងនឹងរុស្ស៊ីឡើយ។
ស្របពេលជាមួយគ្នានោះដែរ អង្គការអន្តរជាតិនិងរដ្ឋាភិបាលបរទេស បានរួមគ្នាថ្កោលទោសចំពោះការវាយប្រហារភេរវកម្មនេះ ជាពិសេសអាមេរិកតែម្តង ដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា “យើងឈរជាមួយប្រជាជនរុស្ស៊ី ក្នុងគ្រាមានការវាយប្រហារដ៏រន្ធត់និងគួរឲ្យខ្លាចនេះ”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អឺរ៉ុប ព្រមានពីការវាយប្រហារភេរវកម្ម អំឡុងពេលបុណ្យណូអែល

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?