Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

បានផុស

នៅ

ក្រោយពីមានការប្រហា និងបំផ្ទុះគ្រាប់បែកនៅឯផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall ភាគពាយព្យទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ទី២២ ខែមីនា បានសម្លាប់មនុស្ស​រាប់សិបនាក់ រួចមក ស្រាប់តែសហរដ្ឋអាមេរិកបានបន្ទោសថា​ទីក្រុងមូស្កូថា តាមពិតសហរដ្ឋអាមេរិកបានដឹងមុនពីការព្រមានរបស់ក្រុម ISIS ថានឹងវាយប្រហារទីក្រុងមូស្កូ​ ប៉ុន្តែមកពីទីក្រុងមូស្កូមិនយកចិត្តទុកដាក់ បែជាឆ្លើយតបថា ជាចេតនារបស់សហរដ្ឋអាមេរិកក្នុងចេតនាបំភិតភ័យ ។

រូបភាពពី៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែមីនា ដោយបានស្រង់សម្ដីរបស់អ្នកជំនាញបាននិយាយថា ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន ឈ្នះឆ្នោតកាលពីសប្ដាហ៍មុន ហើយហេតុការណ៍នេះបានបង្កឱ្យមានភាពអាម៉ាសយ៉ាងខ្លាំងសម្រាប់មេដឹកនាំរុស្ស៊ី ដែលមិនអាចទប់ស្កាត់ស្ថានការអាក្រក់នេះបាន ។ កាន់តែអាក្រក់ជាងនេះទៅទៀតនោះ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានច្រានចោលនូវការព្រមានរបស់សហរដ្ឋអាមេរិក ដែលធ្លាប់បាននិយាយថា ក្រុមសកម្មភាពប្រយុទ្ធ ISIS នឹងមានផែនការវាយប្រហារក្នុងទីក្រុងមូស្កូ ទៀតផង ។

ប្រភពបានឱ្យដឹងទៀតថា កាលពីដើមខែមីនា ស្ថានទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងតាមដានរបាយការណ៍ដែលថាក្រុមជ្រុលនិយមមានផែនការដើម្បីកំណត់គោលដៅនៃការប្រមូលផ្តុំធំនៅទីក្រុងមូស្គូ រួមទាំងការប្រគុំតន្ត្រី ហើយវាបានព្រមានពលរដ្ឋអាមេរិកឱ្យជៀសវាងចូលរួមដើម្បីកុំឱ្យមានគ្រោះថ្នាក់ទៀតផង ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Adrienne Watson បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចែករំលែកព័ត៌មាននេះជាមួយអាជ្ញាធររុស្ស៊ី ស្របតាមគោលនយោបាយ ‘កាតព្វកិច្ចព្រមាន’ ដ៏យូរអង្វែងរបស់ខ្លួន។ ប៉ុន្តែនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ លោក ពូទីន បានរិះគន់ការព្រមានរបស់អាមេរិកថាជា «ការព្រមានរបស់អាមេរិកជាចេតនាបំភិតបំភ័យ និងធ្វើឱ្យសង្គមរបស់យើងមានអស្ថិរភាព» ។ ហើយជំហររបស់លោក វ្ល៉ាឌីមៀ ពូទីន ដូចនេះនៅតែបន្ត បើទោះបីជាអាជ្ញាធររុស្ស៊ីបានរាយការណ៍ពីផែនការពាក់ព័ន្ធនឹង ISIS ជាច្រើនថ្ងៃ មុនថ្ងៃវាយប្រហារនៅផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall ក៏ដោយ ។

CNN បានឱ្យដឹងទៀតថា មានប្រភពចំនួនពីរដែលដឹងពីព័ត៌មានរបស់អាមេរិក បាននិយាយថា ចាប់តាំងពីខែវិច្ឆិកាមក មានការស៊ើបការណ៍ជាបន្តបន្ទាប់ថា ISIS-K ដែលជាសាខារបស់ ISIS ដែលសកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងតំបន់ជុំវិញនោះ បានប្តេជ្ញាចិត្តថានឹងវាយប្រហារប្រទេសរុស្ស៊ី។

សូមជម្រាបថា យោងតាមការធ្វើបច្ចុប្បន្នភាពថ្មី របស់ CNN ដែលទទួលបានទិន្ន័យពីគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៤ (ម៉ោងក្នុងតំបន់) ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍វាយប្រហារនៅផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall បានកើនដល់ ១១៥ នាក់ និងរបួស ១២១ នាក់ ៕

ប្រែសម្រួលដោយ៖ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម