Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា រុស្ស៊ី កំពុងត្រៀមកម្លាំងទ័ព ១០ ម៉ឺននាក់សម្រាប់ការវាយ​លុកថ្មី

បានផុស

នៅ

មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីកំពុងរៀបចំកម្លាំងទ័ពចំនួន ១០ ម៉ឺននាក់ដើម្បីប្រើសម្រាប់ការវាយលុកថ្មីទៅលើប្រទេសអ៊ុយក្រែននៅខែមិថុនានេះ ឬដើម្បីបំពេញបន្ថែមក្នុងអង្គភាពដែលបាត់បង់កងទ័ព ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមឧត្តមសេនីយឯក Oleksandr Pavliuk បានធ្វើអត្ថាធិប្បាយបែបនេះនៅលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែន បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗនេះលើចំនួនកងទ័ពរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនជាង ២ ឆ្នាំមកនេះ ។​

លោកបន្ថែមថា ប្រទេសរុស្ស៊ីកំពុងរៀបចំកងទ័ពចំនួន ១០ ម៉ឺននាក់ដែលអាចត្រូវបានប្រើសម្រាប់ការវាយលុកថ្មីដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែននារដូវក្តៅនេះ ឬដើម្បីបំពេញបន្ថែមក្នុងអង្គភាពដែលបាត់បង់កងទ័ព ។

ចំណែករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក៏បាននិយាយក្នុងសប្តាហ៍នេះផងដែរថា ទីក្រុងមូស្គូនឹងពង្រឹងផ្នែកយោធារបស់ខ្លួនដោយបន្ថែមទីបញ្ជាការកងទ័ពថ្មីចំនួន ២ អង្គភាព និងការបង្កើតថ្មីសរុបចំនួន ៣០ បន្ថែមទៀតនៅចុងឆ្នាំនេះ ។

គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវកាន់តែធ្ងន់ធ្ងរឡើង ដោយសារការជាប់គាំងកញ្ចប់ជំនួយថ្មីនៅក្នុងសភាអាមេរិក បើទោះបីជាទីក្រុងកៀវសង្ឃឹមថា នឹងមានគ្រាប់រំសេវគ្រប់គ្រាន់នៅក្នុងខែមេសាក៏ដោយ ជាពិសេសគឺគំនិតផ្តួចផ្តើមដឹកនាំដោយប្រទេសឆេកដែលជាប្រភពគ្រាប់កាំភ្លើងធំ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម