ព័ត៌មានអន្ដរជាតិ
ទ្រាំលែងបាន! ជនជាតិភាគតិចមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មប្រឆាំងកងទ័ព
នៅថ្ងៃសៅរ៍ទី២០ខែកុម្ភៈនេះ សមាជិកនៃក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ា បានធ្វើបាតុកម្មដើម្បីបង្ហាញការប្រឆាំងនឹងរដ្ឋប្រហារ ដែលទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ថ្វីបើពួកគេមានការខកចិត្តចំពោះការប្តេជ្ញារបស់លោកស្រីលើសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ស្វ័យភាពក៏ដោយ។

ការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ បានកើតឡើងនៅទូទាំងប្រទេសបើទោះបីជាយោធាបានសន្យាថានឹងរៀបចំការបោះឆ្នោតថ្មី ហើយប្រគល់អំណាចដល់អ្នកឈ្នះក៏ដោយ។
បាតុករស្ត្រីវ័យក្មេងម្នាក់ បានស្លាប់កាលពីថ្ងៃសុក្របន្ទាប់ពីត្រូវបាញ់ចំក្បាលកាលពីសប្តាហ៍មុន នៅពេលប៉ូលិសបំបែកហ្វូងមនុស្សក្នុងរដ្ឋធានីណៃពិដោ ដែលនេះជាការស្លាប់ដំបូងក្នុងចំណោមអ្នកប្រឆាំងរដ្ឋប្រហារនៅក្នុងបាតុកម្ម។

លោក Ke Jung មេដឹកនាំយុវជនមកពីក្រុមជនជាតិភាគតិច Naga និងជាអ្នករៀបចំបាតុកម្មថ្ងៃសៅរ៍ក្នុងទីក្រុង យ៉ាំងហ្គោន បាននិយាយថា ក្រុមអ្នកតវ៉ាក៏ទាមទារប្រព័ន្ធសហព័ន្ធផងដែរ។
លោកបានប្រាប់ Reuters ថា “យើងមិនអាចបង្កើតប្រទេសសហព័ន្ធនៅក្រោមរបបផ្តាច់ការបានទេ។ យើងមិនអាចទទួលយករបបយោធាបានឡើយ។ យើងត្រូវតែឈ្នះការប្រយុទ្ធនេះ។ យើងឈររួមគ្នាជាមួយប្រជាជន។ យើងនឹងតស៊ូរហូតដល់ចុងបញ្ចប់នៃរបបផ្តាច់ការ”។

ស្របពេលជាមួយគ្នានោះ លោក Salai Mon Boi មេដឹកនាំយុវជនមកពីក្រុមជនជាតិភាគតិច Chin បាននិយាយថា ការតវ៉ាថ្ងៃសៅរ៍ ដែលបានកើតឡើងចំថ្ងៃបុណ្យជាតិ Chin គឺផ្តោតលើការទាមទារចំនួន៤ចំណុចគឺ កម្ចាត់រដ្ឋធម្មនុញ្ញ បញ្ចប់របបផ្តាច់ការ ប្រព័ន្ធសហព័ន្ធនិងដោះលែងមេដឹកនាំទាំងអស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក