Connect with us

ព័ត៌មានអន្ដរជាតិ

ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី

បានផុស

នៅ

យោងតាម RT, នៅថ្ងៃចន្ទទី២៥ខែមីនា តុលាការរុស្ស៊ី បានចោទប្រកាន់បុរស៤នាក់ ពាក់ព័ន្ធការវាយប្រហារភេរវកម្មក្នុងសាលប្រគំតន្ត្រីសម្លាប់មនុស្ស ១៣៧នាក់ ប៉ុន្តែតាមការសួរចម្លើយរបស់កងកម្លាំងទីក្រុងមូស្គូ មុនពេលនាំខ្លួនពួកគេចូលតុលាការ មានជនសង្ស័យម្នាក់សារភាពថា ខ្លួនត្រូវគេជួលតម្លៃ៥ ៤១៨ដុល្លារ ដើម្បីឲ្យប្រព្រឹត្តទង្វើនេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យម្នាក់បានអះអាងថា គាត់ប្រព្រឹត្តបទឧក្រិដ្ឋដើម្បីតែលុយប៉ុណ្ណោះ។ មានអ្នកជួល ហើយសន្យាផ្តល់ប្រាក់ ៥ ៤១៨ដុល្លារ ខណៈប្រាក់ពាក់កណ្តាល បានផ្ទេរចូលកុងធនាគាររបស់គាត់រួចទៅហើយ មុនការវាយប្រហារ។

ជនសង្ស័យដដែលនេះ ក៏សារភាពដែរថា គាត់ស្តាប់អ្នកបញ្ចូលមនោគមន៍វិជ្ជានៅលើឆានែល Telegram មួយរយៈមកហើយ ហើយប្រហែលមួយខែមុនការវាយប្រហារ មានមេគំនិតម្នាក់ទាក់ទងមកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនប្រាប់ថា អ្នកនោះជានរណាទេ។

(រូបថត៖ AFP)

ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនរួមទាំង Reuters និង CNN ផងដែរ សុទ្ធតែរាយការណ៍ថា ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ហើយក្រុម​ភេរវករនេះ ​ក៏បញ្ចេញ​រូបថត​ជន​សង្ស័យ​បួន​នាក់ ​ឈរជិតទង់ IS ដែរ។ យ៉ាងណា រុស្ស៊ី បានដាក់ការសង្ស័យទៅលើអ៊ុយក្រែន ប៉ុន្តែត្រូវបានទីក្រុងកៀវ បដិសេធ ហើយចាត់ទុកជាការចោទប្រកាន់ទាំងដែលគ្មានព័ស្តុតាងនេះថា “មិនសមហេតុផលទាល់តែសោះ”។

សូមរម្លឹកបន្តិច មកទល់ពេលនេះ ជនសង្ស័យចំនួន១១នាក់កំពុងស្ថិតក្នុងដៃរុស្ស៊ី ដោយជឿថាពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មដ៏សាហាវឃោរឃៅ ហើយក្នុងនោះ មាន៤នាក់ដែលរុស្ស៊ីអះអាងថា ចូលរួមដោយផ្ទាល់ក្នុងការវាយប្រហារនៅសាលប្រគំតន្ត្រី។

(រូបថត៖ E2W)

សេចក្តីថ្លែងការណ៍របស់ FSB បាននិយាយថា ជនសង្ស័យទាំង៤នាក់នោះ ត្រូវបានចាប់ខ្លួននៅពេលព្រឹកព្រលឹមថ្ងៃសៅរ៍ (ពេលវេលានៅរុស្ស៊ី)  ក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែន។ ពួកគេបានធ្វើដំណើរក្នុងរថយន្តម៉ាក Renault Symbol/Clio ពណ៌ស ដែលជិះគេចពីកន្លែងកើតហេតុ។

យោងតាមព័ត៌មានចុងក្រោយបំផុត ជនសង្ស័យទាំង៤មានឈ្មោះ Dalerdzhon Mirzoyev, Saidakrami Murodali Rachabalizoda, Shamsidin Fariduni និង Muhammadsobir Fayzov។

សេចក្តីថ្លែងការណ៍របស់តុលាការបានឲ្យដឹងថា Mirzoyev គឺជាពលរដ្ឋនៃប្រទេសតាហ្ស៊ីគីស្ថាន ហើយបានសារភាពកំហុសទាំងស្រុង ខណៈ Rachabalizoda ក៏សារភាពកំហុសដែរ។ តុលាការ​បន្ថែម​ថា អ្នក​ទាំង​បួន ត្រូវ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រហូត​ដល់​ថ្ងៃ​ទី២២ខែ​ឧសភា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣ នាទីutes មុន

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

ជីវិតកម្សាន្ដ១៧ នាទីutes មុន

គួច ខេវិន ៖ អ្នកបង្កើតមាតិកា គួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានដែលជាប្រយោជន៍សម្រាប់សង្គមជាតិ

សន្តិសុខសង្គម១៩ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

Sokha Hotels

ព័ត៌មានពេញនិយម