Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនមួយ ប្រាប់ប៉ូលិសកាលីហ្វ័រញ៉ា ឲ្យឈប់ប្រើក្បាលតុក្កតា Lego មកបិទមុខជនសង្ស័យ

បានផុស

នៅ

កាលពីថ្ងៃទី២៣ ខែមីនា សារព័ត៌មាន Fox News បានរាយការណ៍ថា Lego ដែលជាក្រុមហ៊ុនក្មេងលេងដ៏ល្បីល្បាញបានទាក់ទងទៅស្ថានីយ៍ប៉ូលិស Murrieta រដ្ធកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីសុំឲ្យពួកគេឈប់ប្រើក្បាល ក្បាលតុក្កតារបស់ខ្លួន​ ដើម្បីបិទមុខជនសង្ស័យទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដដែលបានបញ្ចាក់ថា កន្លងមក ប៉ុស្តិ៍ប៉ូលិសបានចាប់ផ្តើមប្រើក្បាលតុក្កតា Lego ដើម្បីបិទមុខជនសង្ស័យ។ បន្ទាប់ពីការអនុម័តថ្ងៃទី ០១ ខែមករា រដ្ឋកាលីហ្វ័រញ៉ាបានចាប់ផ្តើមប្រើច្បាប់ថ្មីមួយដែលចែងថា ស្ថានីយ៍ប៉ូលិសត្រូវបានហាមឃាត់មិនឲ្យបង្ហាញមុខជនសង្ស័យក្នុងឧក្រិដ្ឋកម្មអហិង្សា។ លុះត្រាតែស្ថានភាពចាំបាច់ ដែលស្ថានីយ៍ប៉ូលិស Murrieta ដូច្នេះ​ហើយ គាត់​បាន​សម្រេច​ចិត្ត​បិទ​មុខ​ដោយ​ក្បាល Lego ជំនួស​វិញ។

នាយកដ្ឋានប៉ូលីស Murrieta លោក Lt. Jeremy Durrant បានប្រាប់ Fox News Digital នៅក្នុងសេចក្តីថ្លែងការណ៍មួយថា Lego Group បានស្នើសុំឲ្យខ្លួនឈប់ប្រើប្រាស់ក្បាល Lego នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។

លោក Durrant បាននិយាយថា “ក្រុម Lego បានទាក់ទងមកយើង ហើយបានស្នើសុំដោយការគោរព ឲ្យយើងបដិសេធពីការប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ពួកគេនៅក្នុងមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង ដែលជាការពិតណាស់ យើងយល់ ហើយនឹងអនុវត្តតាម” ។ បច្ចុប្បន្នយើងកំពុងស្វែងរកវិធីសាស្រ្តផ្សេងទៀត ដើម្បីបន្តការបោះពុម្ពផ្សាយខ្លឹមសាររបស់យើងតាមរបៀបដែលទាក់ទាញ និងចាប់អារម្មណ៍ចំពោះអ្នកតាមដានរបស់យើង”។

ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lego មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទៅកាន់សារព័ត៌មាន Fox News​ ធ្វើការបកស្រាយឲ្យកាន់តែច្បាស់លាស់ជាងមុនពាក់ព័ន្ធនិងកម្មសិទ្ធបញ្ហារបស់ខ្លួនឡើយ។ ប៉ុន្តែយ៉ាងណាមិញ មិនត្រឹមតែក្រុមហ៊ុនទេដែលប្រតិកម្មស្នើឲ្យប៉ូលិសដកចេញ សូម្បីតែមតិមហាជនក៏មិនយល់ស្របដូចគ្នា ដែលប៉ូលិសយកស្ទីកគឺបែបកំប្លែងទៅបិទមុខជនសង្ស័យបែបនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកមានឥទ្ធិពលជប៉ុនម្នាក់​ ធ្លាប់ថតផឹកស្រា ៩លីត្រ ពេលនេះសល់ពេល១ឆ្នាំទៀតដើម្បីរស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម