Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្សង់ទីន ចាក់វ៉ាក់សាំងកូវីដឲ្យតែគ្នាឯង

បានផុស

នៅ

ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Gines Gonzalez García លាលែងពីតំណែង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបានផ្តល់សិទ្ធិពិសេស ក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់អ្នកសារព័ត៌មានម្នាក់ ដោយមិនចាំបាច់ចុះឈ្មោះតាមអនឡាញ ដូចជនជាតិអាហ្សង់ទីនដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកាសែតឈ្មោះ Horacio Verbitsky បានបញ្ជាក់កាលពីថ្ងៃសុក្រថា គាត់បានទទួលវ៉ាក់សាំងរបស់រុស្ស៊ី បន្ទាប់ពីនិយាយទៅកាន់មិត្តភក្តិរបស់គាត់ឈ្មោះ Gonzalez Garcia។

យោងតាមរបាយការណ៍បានឲ្យដឹងថា អ្នកផ្សេងទៀតរួមជាមួយលោក Verbitsky ត្រូវបានគេរាយការណ៍ថា បានទទួលអាទិភាពក្នុងការចាក់វ៉ាក់សាំងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនួសរដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ មិនទាន់ត្រូវបានបញ្ជាក់ទេ ប៉ុន្តែរបាយការណ៍បានបង្ហាញថា រដ្ឋលេខាធិការក្រសួងសុខាភិបាលជាតិបច្ចុប្បន្ន ឈ្មោះ Carla Vizzotti អាចជាអ្នកជំនួសលោក Gines Gonzalez Garcia។

ប្រទេសអាហ្សង់ទីន បានផ្តល់អាទិភាពចាក់វ៉ាក់សាំង ដល់បុគ្គលិកពេទ្យជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា មុនពេលចាក់វ៉ាក់សាំងដល់ក្រុមដទៃទៀត។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសដែលមានប្រជាជនជិត៤៥លាននាក់មួយនេះ បានកត់ត្រាការឆ្លងកូវីដជិត២លានករណី និងអ្នកស្លាប់លើស៥០,០០០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ រូបភាព​ធ្លាយ​ពី​កាមេរ៉ា ​អ្នកជាប់​ចត្តាឡីស័ក រត់ចេញពីសណ្ឋាគារ​មួយ មាន​សន្តិសុខ​ជួយ​សម្រួលទៀត

ចុចអាន៖ មក​ដល់​ម៉ោង​នេះ ក្លិប N8 កោះពេជ្រ អគា​អាផាតមិន​ ០២ កន្លែង​ សង្ស័យត្រូវ​បាន​បិទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម