Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន វាយប្រហារនាវាទ័ពជើងទឹក រុស្ស៊ី ២ គ្រឿងនៅតំបន់គ្រីមៀ

បានផុស

នៅ

អ៊ុយក្រែនបានវាយប្រហារលើនាវាកងទ័ពជើងទឹករុស្ស៊ី ២ គ្រឿង រួមជាមួយនឹងមជ្ឈមណ្ឌលទំនាក់ទំនង និងកន្លែងជាច្រើនទៀតដែលជាកម្មសិទ្ធិរបស់កងនាវាចរសមុទ្រខ្មៅ នៅក្នុងការវាយប្រហារដ៏ធំមួយលើទីក្រុងកំពង់ផែ Sevastopol នៅតំបន់គ្រីមផ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN​ ​ នៅថ្ងៃទី​២៥ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ុយក្រែនអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់រប​ស់អ៊ុយក្រែនលើកំពង់ផែ Sevastopol នៅតំបន់គ្រីមៀបានបំផ្លាញនាវាចូលចត ២ គ្រឿងគឺ Yamal និង Azov បណ្ដាលឲ្យការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវគោកក្នុងទីក្រុងរងការខូចចខាតមួយផ្នែក និងថែមទាំងមានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតផងដែរ ខណៈទំហំ​នៃ​ការ​ខូច​ខាត​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ។

ពាក់ព័ន្ទនឹងបញ្ហានេះដែរ មិនទាន់មានការអត្ថាធិប្បាយណាមួយពីមន្ត្រីការពារជាតិរុស្ស៊ីនោះទេ ទោះបីជាអ្នកនយោបាយរុស្ស៊ី និងអភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បានទទួលស្គាល់នៅលើបណ្តាញ Telegram របស់គាត់ថា វាគឺជាការវាយប្រហារដ៏ធំបំផុតក្នុងរយៈពេលថ្មីៗនេះ ។

គួរបញ្ជាក់ថា ខណៈពេលដែលទីក្រុងមូស្គូហាក់ដូចជាមានភាពជោគជ័យ នៅក្នុងយុទ្ធនាការដីគោករបស់ខ្លួន កងកម្លាំងរបស់ទីក្រុងកៀវក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ផងដែរ ជាពិសេសផ្តោតលើកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ក្នុងការវាយប្រហារដោយមីស៊ីល ឬការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ។

ប្រសិនបើការវាយប្រហារកាលពីថ្ងៃអាទិត្យលើនាវា Yamal និង Azov ត្រូវបានបញ្ជាក់មែននោះ រុស្ស៊ីនៅសល់នាវាធ្វើការក្នុងសមុទ្រខ្មៅត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះ ខណៈដែលអ៊ុយក្រែន​និយាយ​ថា ទីក្រុង​មូស្គូ​បាន​ចាប់​ផ្តើម​លុកលុយលើទីក្រុងកៀវដំបូងមាន​នាវា​សរុបចំនួន ១៣ គ្រឿងឯណោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម