Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ូទី បើកដៃឲ្យនាវា រុស្ស៊ី-ចិន ធ្វើដំណើរតាមសមុទ្រក្រហមដោយសេរី កុំខ្លាចការវាយប្រហារ

បានផុស

នៅ

ក្រុមសកម្មប្រយុទ្ធហ៊ូទីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែនបានខ្សឹបប្រាប់រុស្ស៊ី និងចិនថា កប៉ាល់របស់មហាអំណាចទាំងពីរអាចធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងសមុទ្រ Aden បានដោយសេរី ហើយមិនចាំបាច់ភ័យខ្លួនពីការវាយប្រហារណាមួយនោះឡើយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg កាលពីសប្ដាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដែលដឹងឮពីបញ្ហានេះបានប្រាប់សារព័ត៌មានអាមេរិកខាងលើទៀតថា ការសម្របសម្រួលមួយនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សានៅប្រទេសអូម៉ង់ដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកការទូតរុស្ស៊ី និងចិន រួមជាមួយអ្នកមុខអ្នកការផ្នែកនយោបាយរបស់ក្រុមហ៊ូទី ក្នុងទិសដៅចង់ឲ្យមហាអំណាចទាំងពីរផ្ដល់កិច្ចគាំទ្រផ្នែកនយោបាយសម្រាប់ក្រុមប្រដាប់អាវុធមួយនេះនៅក្នុងស្ថាប័នអន្តរជាតិដូចជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម ។

ចាប់តាំងផ្ទុះភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាមក ក្រុមហ៊ូទីបានបើកប្រតិបត្តិការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលរាប់សិបគ្រាប់លើនាវាពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម ដោយរំខានដល់ចរាចរណ៍ដឹកជញ្ជូនតាមច្រករបៀងសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ។ ជាលទ្ធផល ក្រុមហ៊ុនដឹកជញ្ជូនធំៗជាច្រើនលែងចរាចរណ៍តាមព្រែកជីកស៊ុយអេ ហើយងាកទៅធ្វើនាវាចរណ៍នៅជុំវិញសមុទ្រ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង ។

ក្រុមហ៊ូទីបាននិងកំពុងវាយប្រហារលើកប៉ាល់ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនដែលកំពុងរស់នៅរងទុក្ខវេទនាពីភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា ។ ទោះយ៉ាងណា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានព្រួតដៃគ្នាបើកការវាយប្រហារយ៉ាងសន្ធាប់លើមូលដ្ឋានរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនផងដែរ ខណៈជាការឆ្លើយតប ក្រុមនេះក៏បានបាញ់បោះទៅលើនាវាដែលមានទំនាក់ទំនងជាមួយប្រទេសទាំងពីរវិញដូចគ្នា ។

ជាក់ស្ដែងនៅក្នុងឧបទ្ទវហេតុកាលពីដើមខែនេះ មីស៊ីលរបស់ប្រទេសយេម៉ែនបានហោះទៅបុកនាវាពាណិជ្ជករ True Confidence នៅឈូងសមុទ្រ Aden ដែលបណ្តាលឲ្យមានអ្នកស្លាប់ជាលើកដំបូង ចាប់តាំងពីក្រុមហ៊ូទីដកអាវុធមកប្រយុទ្ធ ដោយសារតែក្រុមប្រដាប់អាវុធមួយនេះអះអាងថា នាវា​នោះ​ជារបស់​​អាមេរិក ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភព Bloomberg នាវានេះធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Oaktree Capital ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ប៉ុន្តែមានក្រុមហ៊ុនថ្មីបានយកវាទៅប្រើប្រាស់ជំនួសអាមេរិក ។

គួរបញ្ជាក់ថា ការបាញ់បោះមិនប្រណីដៃរបស់ក្រុមហ៊ូទីដែលមានមូលដ្ឋានទៅប្រទេសយេម៉ែនទៅលើនាវានៅក្នុងតំបន់សមុទ្រ Aden និងសមុទ្រក្រហម បានកាត់បន្ថយការធ្វើនាវាចរណ៍ដឹកជញ្ជូនទំនិញតាមព្រែកជីកស៊ុយអេ ជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់រវាងអាស៊ី និងអឺរ៉ុប ដែលជាធម្មតាគ្រប់គ្រងប្រហែល ១៥ ភាគរយនៃពាណិជ្ជកម្មសមុទ្ររបស់ពិភពលោក ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ធ្លាយតម្រុយទាញ អាមេរិក ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម