ព័ត៌មានអន្ដរជាតិ
ជប៉ុន ស្នើឲ្យមានជំនួបកំពូលជាមួយ កូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន កំពុងពង្រឹងសមត្ថភាពកងរថក្រោះ
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានស្នើឲ្យមានកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន កាន់តែពង្រឹងសមត្ថភាពកងរថក្រោះត្រៀមធ្វើសង្រ្គាមជាមួយកូរ៉េខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី២៥ ខែមីនា ។

កូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានស្នើឲ្យមានកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង ខណៈដែលកូរ៉េខាងជើងបានជំរុញឲ្យជប៉ុនបង្ហាញភាពស្មោះត្រង់ឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី និងសម្រេចបាននូវកិច្ចប្រជុំកំពូលលើកដំបូងរបស់ប្រទេសទាំងពីរក្នុងរយៈពេលប្រហែល ២០ ឆ្នាំ ។
ប្រទេសទាំងពីរធ្លាប់មានបញ្ហាចម្រូងចម្រាស់ពាក់ព័ន្ធនឹងពលរដ្ឋជប៉ុនដែលត្រូវបានចាប់ពង្រត់ទៅកាន់កូរ៉េខាងជើងក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ រួមជាមួយនឹងការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើងចំពោះសកម្មភាពសាកល្បងអាវុធរបស់ខ្លួន ។
ខណៈអ្នកជំនាញខ្លះនិយាយថា កូរ៉េខាងជើងកំពុងស្វែងរកការកែលម្អទំនាក់ទំនងជាមួយជប៉ុនជាមធ្យោបាយមួយដើម្បីធ្វើឲ្យភាពជាដៃគូសន្តិសុខត្រីភាគី តូក្យូ-សេអ៊ូល-វ៉ាស៊ីនតោន ចុះខ្សោយ ខណៈដែលលោក គីស៊ីដា ក៏ចង់ឲ្យទំនាក់ទំនងជាមួយកូរ៉េខាងជើងកាន់តែប្រសើរឡើងផងដែរ ។

នៅថ្ងៃដដែលនេះទៀតសោត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យកងអង្គភាពរថក្រោះដែលធ្លាប់វាយលុកទីក្រុងសេអ៊ូល ក្នុងអំឡុងសង្គ្រាមកូរ៉េ និងបានលើកទឹកចិត្តដល់កងកម្លាំងពាសដែករបស់លោក ឲ្យកាន់តែពង្រឹងការត្រៀមធ្វើសង្រ្គាម ដើម្បីប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយកូរ៉េខាងត្បូង ។
គួរបញ្ជាក់ថា កូរ៉េខាងជើង និងជប៉ុនមិនមានទំនាក់ទំនងការទូតអ្វីនោះទេ ហើយទំនាក់ទំនងរបស់ប្រទេសទាំងពីរត្រូវបានគ្របដណ្ដប់ដោយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ការចាប់ពង្រត់ជនជាតិជប៉ុនកាលពីអតីតកាលរបស់កូរ៉េខាងជើង និងការធ្វើអាណានិគមរបស់ជប៉ុនលើឧបទ្វីបកូរ៉េឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ ផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ