Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ត្រៀមបន្ថែមរោងចក្រវៃឆ្លាតដល់ ១០០ ត្រឹមឆ្នាំ ២០២៦

បានផុស

នៅ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រភេទ​រោង​ចក្រ​​​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា ​​៤.០ រោង​ចក្រ​ដំណើរ​​​ស្វ័យ​ប្រវត្តិ​ដោយ​គ្មាន​មនុស្ស​បញ្ជា ក៏​ដូច​ជា​ប្រភេទ​រោង​ចក្រ​វៃ​ឆ្លាត​កំពុង​​ដំណើរ​ការ​រីក​ដូច​ផ្សិត​​នៅ​ក្នុង​ប្រទេស​ចិន​ ។ បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​ទី​ភ្នាក់​សារព័ត៌មាន​ជាតិ​ចិន ស៊ីនហួរ កំណើន​បរិមាណ​ផលិត​​កម្ម ពិសេស​ក្នុង​បរិបទ​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិកម្ម​នេះ កំពុង​ឆ្លុះ​បញ្ជាំង​ពី​កំណើន​គុណភាព​ផលិត​ផល​របស់​​មហា​អំណាច​សេដ្ឋកិច្ច​ទី​ ២ លើ​ពិភព​លោក​ផង​ដែរ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​សារព័ត៌មាន​​ខាង​លើ​ដដែល​បាន​ឲ្យដឹង​ថា នៅ​​ត្រឹម​ចុង​ឆ្នាំ​ ២០២៣ ប្រទេស​ចិន​​ក៏​បាន​អនុវត្ត​ដំណើរ​ការ​រោង​ចក្រ​​បច្ចេកវិទ្យា​​កម្រិត​ជាតិ​ប្រមាណ​ ៤២១​ ក៏​ដូច​ជា​សិក្ខា​សាលា​បច្ចេកវិទ្យា​​កម្រិត​ខេត្ត​​​ប្រមាណ​ ១០,០០០ រួមជាមួយរោង​​ចក្រ​​វៃ​ឆ្លាត​​ជា​ច្រើន​ផង​ដែរ​ ។

ដោយ​ឡែក​​ផែន​ការ​បន្ថែម​​រោង​ចក្រ​វៃ​ឆ្លាត​ ទូ​ទាំង​ប្រទេស​​របស់​ចិន​ក៏​កំពុង​ដំណើរ​ការ​ផង​ដែរ ដែល​ក្នុង​នោះ​រដ្ឋធានី​ប៉េកាំង​​គ្រោង​នឹង​បន្ថែម​រោង​ចក្រ​វៃ​ឆ្លាត​ ១០០ ​បន្ថែម ក៏​ដូច​ជា​សិក្ខា​សាលា​​ឌីជីថល​​នៅ​ត្រឹម​ឆ្នាំ​ ២០២៦ ខណៈទី​ក្រុង​សៀង​ហៃ ត្រៀម​​​ផែន​ការ​សង់​បន្ថែម​​រោង​ចក្រ​​ឆ្លាត​វៃ​ប្រមាណ​ ៧០ ​បន្ថែម​​​នៅ​ត្រឹម​ឆ្នាំ ​២០២៤ ​នេះ​ ។

គួរ​រំឭក​ថា រោង​ចក្រ​ថ្មី​ៗ​បន្ថែម​ក្នុង​ប្រទេសចិន​​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​អនុវត្ត​ទៅ​តាម​របត់​បច្ចេកវិទ្យា​​ស្ទើរ​តែ​ស្វ័យ​ប្រវត្តិ​កម្ម​សឹង​ ១០០% ទាំង​បរិមាណ​ និង​គុណភាព​នៅ​ក្នុង​តំបន់​​ផលិត​កម្ម​ឧស្សាហកម្ម​ជា​ច្រើន ​។ ជា​ឧទាហរណ៍​នៅ​ក្នុង​រោង​ចក្រ​​ដ៏​ធំ​​របស់​ចិន ឈ្មោះ Aptiv Electrical Centers (Shanghai) Co.,Ltd., ម៉ាស៊ីន​រ៉ូបូត ម៉ាស៊ីន​​វិភាគ​ទិន្នន័យ ក៏​ដូច​ជា​ម៉ាស៊ីន​​​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​ដោយ​ខ្លួន​ឯង កំពុង​ដំណើរ​ការ​យ៉ាង​​សស្រាក់​ស​ស្រាំ​​ ហើយ​គេ​កម្រ​នឹង​ឃើញ​មាន​មនុស្ស​​ធ្វើ​ការ​លើ​រឿង​​ផលិតកម្ម​បច្ចេកវិទ្យា​នៅ​ទី​នោះ​ណាស់​ ពោល​គឺ​រាល់​កិច្ច​ការ​ស្ទើរ​តែ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ជា​អ្នក​រៀប​ចំ​ក្នុង​លំហូរ​ផលិតកម្ម។

ប្រព័ន្ធ​វៃ​ឆ្លាត​ បាន​រៀប​ចំ​​ដំណើរ​ការ​ផលិតផល​ទាំង​អស់​នៅ​ឯ​រោង​ចក្រ Aptiv ​ដែល​ជា​រោង​ចក្រ​ផ្គត់​ផ្គង់​​គ្រឿង​តំណ​ភ្ជាប់​រថយន្ត​​ធំ​​និង​នាំ​មុខ​គេ​លំដាប់​ពិភព​លោក។

ជា​ទូ​ទៅ​​រោង​ចក្រ​វៃ​ឆ្លាត​ពុំ​មែន​ជា​ការ​​ប្រើ​ប្រាស់​ឲ្យ​ធ្វើ​ការ​ជំនួស​មនុស្ស​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​ជា​ការ​បង្កើត​ថ្មី ក៏​ដូច​​ជា​ដំណើរ​ការ​ពេញ​លេញនៃ​ការ​ដំណើរ​ការ​បច្ចកវិទ្យា​ឌីជីថល ដែល​មាន​តាំង​ពី​ការ​ស្រាវជ្រាវ ការ​អភិវឌ្ឍ ក៏​ដូច​ជា​ផលិតកម្ម ​វិស័យ​ដឹក​ជញ្ជូន​ និង​ផ្គត់​ផ្គង់​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Yang Xiaoming ប្រធាន​​​ផលិតកម្ម​​ Aptive ប្រចាំ​ប្រទេស​ចិន និង​អាស៊ី​ប៉ាស៊ីហ្វិក​ ៕

ដោយ៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម