Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស ថៃ ដាក់ទោសភេទទី ៣ ម្នាក់ជាប់ពន្ធនាគារ ៥ ឆ្នាំ ក្រោមបទចោទប្រកាន់ថតរូបស៊ិចស៊ីមុខទីសក្ការៈ

បានផុស

នៅ

ប៉ូលិសខេត្ត Buriram បានចោទប្រកាន់ Net Idol ភេទទី៣ម្នាក់ ពីបទថតរូបសិចស៊ីហួសហេតុនៅមុខមុខទីសក្ការៈ ព្រះបរមរតនកោដ្ឋ​ព្រះ​បាទ​រាមាទី១ ដោយមានទោសធ្ងន់ធ្ងរអាចជាប់ពន្ធនាគារ ៥ ឆ្នាំ នេះបើយោងតាម​ប្រភពពីសារព័ត៌មាន thethaiger នៅថ្ងៃទី២៥ ខែមីនានេះ​។

ប្រភពដដែលបានដកស្រង់នូវសម្ដីរបស់លោក​ឧត្តមសេនីយ៍ទោ Ruthaphon Naowarat ឲ្យ​បញ្ជាតាម​ចាប់​អ្នក​បង្ហោះ​រូប​នោះ​​ដើម្បីមក​ផ្តន្ទាទោស​។ ក្រោយមក ក្រុមស៊ើបអង្កេតនៃស្ថានីយ៍ប៉ូលិស Muang Buriram បានស្វែងរកអត្តសញ្ញាណអ្នក​ដែល​បង្ហោះ​រូប​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​អប្សរា ឬ​ភីម អាយុ​២២​ឆ្នាំ ជាភេទទី៣ ហើយនាងគឺជាបុគ្គលមានអ្នកតាមដានលើអ៉ិនធើណេតដល់​ទៅ​២០​ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ ផ្អែកតាម​ការ​ស៊ើប​អង្កេត​របស់​តារា​ស្រី​រូប​នេះ​ នាង​បាន​សារភាព​ថា ខ្លួនជាអ្នកយក​រូបថត​នោះ​មក​បង្ហោះ​ដោយ​ខ្លួនឯង ប៉ុន្តែ​មិន​មាន​បំណង​បង្ខូច​ឈ្មោះ​ខេត្ត​នោះ​ទេ។ បន្ទាប់​ពី​យក​បង្ហោះ​ប៉ុន្មាន​នាទី មាន​មនុស្ស​ជា​ច្រើន​បាន​មក​បញ្ចេញ​មតិតិះដៀលជេរ​ប្រមាថ​ឪពុក​ម្ដាយ​​ ដល់​ថ្នាក់​ទទួល​យក​ស្ទើរ​តែ​មិន​បាន ដូច្នេះ​ហើយ​ទើបនាងប្រញាប់​លុប​សារ​ដែលបង្ហោះនោះចោលភ្លាមៗ។

តារាភេទទី៣ Net idol ដែលមានអ្នកតាមដានដល់ទៅ២០​ម៉ឺន​នាក់រូបនេះ បាននិយាយដោយយល់ព្រមទទួលស្គាល់កំហុសថា​ “ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​គិត​មិនបានវែងឆ្ងាយ! ដូច្នេះ​ខ្ញុំ​ចង់​ព្រមាន​អ្នក​ដែល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សូមប្រយ័ត្នចំពោះករណីរបស់អ្នកដែលលេងជាមួយជំនឿ និងអារម្មណ៍របស់មនុស្សនៅពេលនេះ។ ខ្ញុំ​យល់​ ​ហើយ​ខ្ញុំក៏បាន​សុំទោស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួច​ហើយ”។

ថ្វីបើយ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក Chamrat Siriliang ស្នងការនគរបាល Muang Buriram បាននិយាយថា បន្ទាប់ពីមាននិន្នាការក្ដៅគគុក ក្រុមស៊ើបអង្កេតបានរកឃើញថា ​អ្នក​ដែល​បង្ហោះ គឺជាភេទទី៣។ ប៉ុន្តែយ៉ាងណាក៏ដោយ សកម្មភាព​នេះ​គឺ​ប្រឆាំង​នឹង​​ប្រជាពលរដ្ឋ​ខេត្ត Buriram​ ដែលគោរពនិងជំនឿលើរូបចម្លាក់បុព្វបុរសរបស់ពួកគេ។

យ៉ាងណាមិញ ជនដែលបង្កហេតុនោះបានឆ្លើយសារភាពចំពោះសកម្មភាពទាំងអស់ ប៉ុន្តែប៉ូលិសនៅតែចោទប្រកាន់ភេទទី ៣ រូបនេះពីបទផ្សព្វផ្សាយរូបភាពអាសអាភាសទៅក្នុងប្រព័ន្ធអនឡាញដែលសាធារណជនទូទៅអាចចូលទៅមើលបាន និងដាក់ពន្ធនាគារលើសពី ៥ ឆ្នាំ រួមជាមួយនឹងការពិន័យជាប្រាក់មិនលើស ១០ ម៉ឺនបាត ។ ការ​ចោទ​ប្រកាន់មួយទៀត ចំពោះជនណាក៏ដោយ ដែល​ធ្វើ​អំពើ​នាំ​ឲ្យ​អាម៉ាស់​មុខ​ឬបញ្ចេញរាងកាយអាក្រាត, ប្រព្រឹត្តអំពើអាសអាភាសផ្សេងៗ ពិន័យជាប្រាក់មិនលើសពី ៥០០បាត ក្រមព្រហ្មទណ្ឌ មាត្រា៣៨៨។ បច្ចុប្បន្ន ជនសង្ស័យភេទទី៣រូបនេះ ត្រូវបានប៉ូលិសបញ្ជូនទៅស៊ើបអង្កេតបន្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម