Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាប់លើកលែងជនជាតិយូដាពីកាត្វកិច្ចយោធាកំពុងបង្កភាពប្រេះឆាក្នុងជួររដ្ឋាភិបាល អ៊ីស្រាអែល

បានផុស

នៅ

សមាជិកនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនឹងចាកចេញពីរដ្ឋាភិបាល ប្រសិនបើសេចក្តីព្រាងច្បាប់ដែលបានស្នើឡើងពាក់ព័ន្ធនឹងការបន្តលើកលែងជនជាតិយូដាពីកាតព្វកិច្ចយោធា ត្រូវបានអនុម័តជាច្បាប់ពេញលេញ ។​ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CGTN​ នៅថ្ងៃទី​២៥ ខែមីនា ។

លោក Benny Gantz

សមាជិក​គណ:រដ្ឋមន្ត្រី​អ៊ីស្រាអែល​ទទួល​បន្ទុក​បញ្ហា​សង្គ្រាម​ ​លោក Benny Gantz បាននិយាយថា ប្រទេសជាតិមិនអាចទទួលយកបានទេនូវការសម្រេចរបស់សភា ហើយសមាជិកគណៈរដ្ឋមន្ត្រីនឹងដើរចេញពីរដ្ឋាភិបាល ប្រសិនបើច្បាប់នេះត្រូបានអនុម័ត ។

ទន្ទឹមនោះ ច្បាប់នេះក៏កំពុងបង្កើតភាពប្រេះឆាយ៉ាងជ្រាលជ្រៅនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែលផងដែរ ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលក៏បានចេញមុខប្រឆាំងនឹងច្បាប់នេះដូចគ្នា ដោយបង្ហាញពីការប្រឆាំងនឹងគណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ដែលបានស្នើឡើងនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែបានលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលថា រដ្ឋាភិបាលត្រៀមអនុម័តច្បាប់លើកលែងកាតព្វកិច្ចយោធាដល់ជនជាតិយូដា ខណៈអ្នកសេដ្ឋកិច្ចកំពូលរបស់អ៊ីស្រាអែលបានព្រមានម្តងហើយម្តងទៀតថា វានឹងនាំឲ្យមានការខូតខាតដ៏ធ្ងន់ធ្ងរ ខណៈសមាជិកសភាបក្សប្រឆាំងក៏បានហៅសេចក្តីព្រាងច្បាប់នេះថាជាគោលនយោបាយអយុត្តិធម៌ និងប្រមាថដល់ជនជាតិអ៊ីស្រាអែលផ្សេងទៀត ។

គួរបញ្ជាក់ថា ជនជាតិយូដាមានប្រហែល ១៣ ភាគរយនៃប្រជាជនអ៊ីស្រាអែល គឺជាដៃគូនៅក្នុងជួររដ្ឋាភិបាលដែលដឹកនាំដោយលោក Netanyahu ខណៈការលើកលែងកាតព្វកិច្ចយោធាដល់ជនជាតិយូដាគឺជាប្រភពនៃជម្លោះដ៏យូរអង្វែងមកហើយ ៕

អត្ថបទ ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម