ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល យល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៧០០នាក់
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដោយដកស្រង់ប្រភពផ្លូវការ, ទីក្រុងហ្ស៊េរុយសាឡិម បានយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនចន្លោះពី៧០០ទៅ៨០០នាក់ ជាថ្នូរនឹងចំណាប់ខ្មាំង៤០នាក់ ដែលកំពុងស្ថិតក្នុងដៃក្រុមហាម៉ាស ហើយប្រសិនបើរឿងនេះជោគជ័យមែននោះ ការដោះដូរនេះនឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

យោងតាម Channel 12 និងគេហទំព័រព័ត៌មាន Walla ចុះផ្សាយនៅថ្ងៃចន្ទទី២៥ខែមីនា បានឲ្យដឹងថា ក្រុមអ្នកទោសដែលអ៊ីស្រាអែលសុខចិត្តដោះលែង ក៏រួមមានអ្នកទោសឃាតកម្មចំនួន១០០នាក់ផងដែរ។
ស្របពេលជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍ដែរថា អ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការអនុញ្ញាតឲ្យជនភៀសខ្លួនប៉ាឡេស្ទីន វិលត្រលប់ទៅភាគខាងជើងតំបន់ហ្គាហ្សាវិញ។

គេនៅចាំមិនភ្លេចថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្លាប់ច្រានចោលសំណើបទឈប់បាញ់ និងការដោះដូរអ្នកទោស របស់ក្រុមហាម៉ាស ដោយទទូចថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប្តេជ្ញាលុបបំបាត់វត្តមានរបស់ក្រុមសកម្មប្រយុទ្ធនេះនៅតំបន់ហ្គាហ្សា ទាំងស្រុង។
តាមសេចក្តីរាយការណ៍ គណៈប្រតិភូអ៊ីស្រាអែល បានជួបជាមួយនាយក CIA លោក William Burns ក្នុងប្រទេសកាតា កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើយ៉ាងណា ត្រូវបញ្ចុះបញ្ចូល IDF ឲ្យបញ្ឈប់ការវាយលុករបស់ខ្លួននៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាជម្រកជនភៀសខ្លួនឲ្យខានតែបាន។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកការវាយឆ្មក់ឆ្លងដែន ដោយសម្លាប់មនុស្សជាង១ ១០០នាក់និងចាប់២៥០នាក់ទៀត ធ្វើជាចំណាប់ខ្មាំង។
យ៉ាងណា មនុស្សរាប់សិបនាក់ ត្រូវបានដោះលែងវិញជាបន្តបន្ទាប់ តាមរយៈកិច្ចព្រមព្រៀងដោះដូរគ្នា អំឡុងពេលមានបទឈប់បាញ់មួយសប្តាហ៍ក្នុងខែវិច្ឆិកា ប៉ុន្តែបើយោងតាមការអះអាងពីមន្ត្រីអ៊ីស្រាអែល, ចំណាប់ខ្មាំងប្រហែល១៣០នាក់ទៀត នៅតែជាប់ឃុំក្នុងតំបន់ហ្គាហ្សា នៅឡើយ។
ចំណែកបើយោងតាមសេវាសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស, ប្រជាជនប៉ាឡេស្ទីនជាង៣០ ០០០នាក់ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកនិងប្រតិបត្តិការជើងគោកសងសឹករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល យកការបង្អត់អាហារធ្វើអាវុធ, អាចជា “ឧក្រិដ្ឋកម្មសង្គ្រាម”

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត