ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់ មុនពេលចរចា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្មទាំងអស់ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ មុនពេលពិភាក្សាអំពីការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។

នៅក្នុងសារ Twitter មួយដែលត្រូវបានបង្ហោះកាលពីថ្ងៃសុក្រ លោក Zarif បានស្នើឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់ដោយគ្មានលក្ខខណ្ឌ និងដោយប្រសិទ្ធភាពរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ។
លោករដ្ឋមន្រ្តីបានអ៊ីរ៉ង់ឆ្លើយតបនឹងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken ដែលបានចង្អុលបង្ហាញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលរឹតត្បិតសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

លោក Blinken បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់សមភាគីរបស់លោកមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅក្នុងសន្និសីទ Video Conference កាលពីថ្ងៃព្រហស្បតិ៍ ។ ប្រទេសអ៊ឺរ៉ុបទាំង ៣ គឺជាភាគីនៃកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកដកខ្លួនចេញក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។
ប្រទេសអ៊ីរ៉ង់កំពុងបង្កើនសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលជាវិធានការណ៍នៃការដាក់ទណ្ឌកម្មនេះ ។ លោក Zarif បានសរសេរថា ប្រសិនបើសហរដ្ឋអាមេរិកដកទណ្ឌកម្មនោះ អ៊ីរ៉ង់នឹងបញ្ច្រាស់រាល់វិធានការដោះស្រាយជាបន្ទាន់ ។

ប្រទេសអ៊ីរ៉ង់អះអាងថា សហរដ្ឋអាមេរិកគួរតែផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនជាមុនពីព្រោះប្រទេសនេះបានដកកិច្ចព្រមព្រៀងជាឯកតោភាគីចេញពីកិច្ចព្រមព្រៀង និងការដាក់ទណ្ឌកម្មឡើងវិញ ។
ក្រុងតេអេរ៉ង់ក៏បានបញ្ជាក់ជាថ្មីដែរថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាបន្ទាប់ពីការចរចាជាច្រើនឆ្នាំ ហើយបានបន្ថែមថា អ៊ីរ៉ង់នឹងមិនយល់ព្រមធ្វើកិច្ចចរចាដែលនឹងបន្ថែមធាតុនានាទៅក្នុងកិច្ចព្រមព្រៀងដូចជាការរឹតត្បិតការអភិវឌ្ឍមីស៊ីលផ្លោងជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីរ៉ង់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេល ២ ឆ្នាំ
ចុចអាន ៖ អ៊ីរ៉ង់បង្ហាញទូកល្បឿនលឿនបាញ់មីស៊ីលថ្មី ៣៤០ គ្រឿង ដើម្បីបង្កើនឥទ្ធិពលនៅឈូងសមុទ្រពែក្ស

-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?