ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង
តាមការចុះផ្សាយរបស់ Daily Mail កាលពីចុងសប្តាហ៍កន្លងទៅ, ក្រុមអ្នកស្រាវជ្រាវនៅរដ្ឋកាលីហ្វ័រញ៉ា និងម៉ាសាឈូសេត សហរដ្ឋអាមេរិក បានព្រមានឲ្យពិភពលោកត្រៀមខ្លួន ព្រោះថា អាកាសធាតុក្តៅខ្លាំង អាចនាំឲ្យមានការកើនឡើងនៃជំងឺឆ្លងសាហាវៗ ដែលបណ្តាលមកពីវីរុស បាក់តេរី ផ្សិត និងប៉ារ៉ាស៊ីត។

ជំងឺទាំងនេះ រាប់បញ្ចូលទាំងជំងឺដែលបង្កដោយសត្វចៃ និងជំងឺគ្រុនចាញ់ផ្ទុះមុនរដូវផងដែរ ហើយជំងឺសម័យបុរាណដូចជាប៉េស្ត ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងនៅក្នុងរដ្ឋ New Mexico រួចទៅហើយ ពិសេសអ្វីដែលគួរឲ្យព្រួយបារម្ភគឺថា តាមការព្រមានពីក្រុមអ្នកវិទ្យាសាស្រ្ត, លំហូរនៃជំងឺឆ្លងអាចបង្កភាពចលាចលពេញពិភពលោកទាំងមូល តែម្តង។
កត្តាធំមួយគឺថា ការឡើងកម្តៅផែនដី បណ្តាលឲ្យរលាយផ្ទាំងទឹកកក គាស់កកាយមេរោគដែលកប់រាប់សតវត្សរ៍ ហើយថែមទាំងធ្វើឲ្យមេរោគនានា បំប្លែងខ្លួនទៀតផង។

រឿងនេះធ្វើឲ្យគេនឹកឃើញដល់កាលពីប៉ុន្មានខែមុន ដែលក្រុមអ្នកវិទ្យាសាស្រ្ត បង្ហាញក្តីបារម្ភនិងតាមដានយ៉ាងដិតដល់ជាទីបំផុត ចំពោះវីរុស Zombie សម័យដើមដែលលាក់ខ្លួននៅក្រោមផ្ទាំងទឹកកកក្នុងតំបន់ស៊ីបេរី ព្រោះថា ការឡើងកម្តៅផែនដី អាចឲ្យទឹកកករលាយ ហើយដោះលែងវីរុសអាយុកាល ៤៨ ៥០០ ឆ្នាំដ៏សាហាវនោះចេញមក។
វីរុសនេះ ត្រូវបានរកឃើញតាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយក្រុមអ្នកវិទ្យាសាស្រ្តបានបន្តតាមដានវាយ៉ាងជាប់ និងត្រៀមខ្លួនដើម្បីដោះស្រាយបើមានករណីណាមួយកើតឡើង។

លើសពីនេះ ក្រុមអ្នកស្រាវជ្រាវនៅក្នុងការសិក្សាថ្មី ក៏បានផ្សារភ្ជាប់ការកើនឡើងនៃកម្រិតទឹកសមុទ្រនិងព្រឹត្តិការណ៍ធ្ងន់ធ្ងរដូចជាទឹកជំនន់ ទៅនឹងជំងឺដែលឆ្លងតាមទឹកដូចជាការរីករាលដាលនៃជំងឺ E coli ផងដែរ។
វេជ្ជបណ្ឌិត George R Thompson អ្នកដឹកនាំការសិក្សាដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងជាអ្នកឯកទេសជំងឺឆ្លងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា-ដេវីស បាននិយាយថា “គ្រូពេទ្យទាំងឡាយ គួរត្រៀមខ្លួនដើម្បីដោះស្រាយជាមួយនឹងស្ថានការណ៍ជំងឺឆ្លង ដែលកំពុងប្រែប្រួលមិនទៀង។ ការរៀនសូត្រ អំពីទំនាក់ទំនងរវាងបម្រែបម្រួលអាកាសធាតុនិងជំងឺឆ្លង អាចជួយឲ្យការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងទប់ស្កាត់ជំងឺឆ្លង កាន់តែមានប្រសិទ្ធភាព”។

មិនត្រឹមប៉ុណ្ណឹង អ្នកនិពន្ធការសិក្សា ក៏បានបង្ហាញក្តីកង្វល់ជាពិសេសផងដែរចំពោះជំងឺដែលបង្កឡើងដោយសត្វមូសខាំដូចជា គ្រុនឈាម ហ្ស៊ីកា និងគ្រុនចាញ់ ដែលកើតមានញឹកញាប់បំផុតក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ទោះយ៉ាងនេះក្តី ក៏មានការរិះគន់ចំៗផងដែរ ចំពោះការព្យាករខាងលើ ដោយអង្គការសុខភាពពិភពលោក (WHO) បកស្រាយថា មិនមែនជារឿងលេងសើចឡើយ ការសន្និដ្ឋានលឿនអ៊ីចឹង អាចបង្កឲ្យមានចលាចល ហើយពួកគេគួរគិតគូរឲ្យមែនទែនចំពោះផលវិបាក ក្រោយចេញរបាយការណ៍បែបនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវិទ្យាសាស្រ្តកំពុងបារម្ភ ខ្លាចផ្ទុះមេរោគ Zombie ចេញពី តំបន់ស៊ីបេរី

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់