ព័ត៌មានអន្ដរជាតិ
ត្រឹមសង្ក្រាន្តនៅឈៀងម៉ៃ ថៃរំពឹងទាញចំណូលបាន ៥៥០លានដុល្លារ
ឆ្នាំនេះ ពិធីបុណ្យសង្ក្រាន្តរយៈពេល១០ថ្ងៃនៅក្នុងខេត្តឈៀងម៉ៃ នៃប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ ហើយកើបប្រាក់ចំណូលបាន២០ពាន់លានបាត (៥៥០លានដុល្លារអាមេរិក)។ នេះបើតាមការសេចក្តីរាយការណ៍របស់ Thai PBS។

កាលពីសប្តាហ៍មុន អភិបាលរងខេត្តឈៀងម៉ៃលោក Weerapong Rithrod បានចេញសេចក្តីថ្លែងការណ៍អំពីពិធីបុណ្យឆ្នាំនេះ ដោយនិយាយថា បុណ្យសង្ក្រាន្តនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៧ខែមេសា នៅក្នុងខេត្តភាគខាងជើងមួយនេះ។ ក្រៅពីការចូលរួមសប្បាយរីករាយឆ្នាំថ្មី ការប្រារព្ធពិធីបុណ្យសង្ក្រាន្តឈៀងម៉ៃ ក៏ជួយថែរក្សាវប្បធម៌ Lanna ក្នុងតំបន់ និងអបអរសាទរខួបលើកទី៧២៨នៃការបង្កើតទីក្រុងឈៀងម៉ៃ ផងដែរ។
លោក Weerapong និយាយថា ឆ្នាំនេះ សង្ក្រាន្តឈៀងម៉ៃ ពិតជាមានអ្វីពិសេសជាងឆ្នាំមុនៗ ព្រោះថា អង្គការយូណេស្កូទើបតែបញ្ចូលពិធីបុណ្យសង្ក្រាន្ត ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ហើយឈៀងម៉ៃ ក៏ត្រូវបានក្រសួងវប្បធម៌ ជ្រើសរើសយកជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំ ដែលមានការលើកកម្ពស់វប្បធម៌និងប្រពៃណី ខ្លាំងក្លាផងដែរ។

ក្រៅពីការអភិរក្សវប្បធម៌និងប្រពៃណី ពិធីបុណ្យសង្ក្រាន្តឈៀងម៉ៃ ថែមមានគោលបំណងជំរុញសេដ្ឋកិច្ច និងទេសចរណ៍របស់ខេត្តទៀតផង ហើយមន្ត្រីខាងលើបានសម្តែងក្តីសង្ឃឹមថា ភ្ញៀវទេសចរថៃ និងបរទេសរាប់លាននាក់ នឹងមកលេងខេត្តក្នុងពិធីបុណ្យនេះ។
យ៉ាងណាក្តី ដើម្បីធានាសុវត្ថិភាពប្រជាជននៅឈៀងម៉ៃ ប៉ូលិសខេត្តបានដាក់ពង្រាយមន្ត្រីចំនួន១ ៥០០នាក់ពង្រឹងតាមតំបន់ទីប្រជុំជន ខណៈមន្ត្រីចំនួន ៣ ០០០នាក់ នឹងឈរជើងទូទាំងខេត្ត។

សូមជម្រាបជាថ្មីថា ពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ ថៃ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កាលពីថ្ងៃពុធទី៦ខែធ្នូឆ្នាំ២០២៣ នាំឲ្យមានការអបអរសាទរទូទាំងប្រទេស។
មកដល់ថ្ងៃអង្គារទី២០ខែកុម្ភៈឆ្នាំ២០២៤, គណៈរដ្ឋមន្ត្រីថៃ បានអនុម័តកញ្ចប់ថវិកាប្រមាណ ១០៤លានបាត (ជិត៣លានដុល្លារ) ពីមូលនិធិកណ្តាល ដើម្បីរៀបចំ “ពិធីបុណ្យមហាសង្ក្រាន្តពិភពលោក” ឲ្យអធិកអធម នៅទីក្រុងបាងកក និងទូទាំងប្រទេសក្នុងខែមេសាខាងមុខនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ជះលុយជិត ៣លានដុល្លារ រៀបចំ “ពិធីបុណ្យមហាសង្ក្រាន្តពិភពលោក” ឲ្យអធិកអធម ប្រមូលទេសចរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ