Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

បានផុស

នៅ

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនជួរមុខរបស់ក្រសួងសន្តិសុខរដ្ឋចិនដោយចោទប្រកាន់ថាបានបម្រើការជាអ្នកគ្របដណ្ដប់លើប្រតិបត្តិការតាមអនឡាញដែលមានគំនិតអាក្រក់ជាច្រើន និងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី​២៦ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សេដ្ឋកិច្ចអាមេរិកបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​​ថា អាមេរិកបានដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុនវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Wuhan Xiaoruizhi ព្រម​ទាំង​លើ​ជនជាតិ​ចិន​ ២ ​នាក់​ផង​ដែរ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើឡើងជាមួយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក, FBI, ក្រសួងការបរទេស និងជាមួយចក្រភពអង់គ្លេសផងដែរ ។

ភ្នាក់ងារចារកម្មតាមអនឡាញនេះគឺឧបត្ថម្ភដោយរដ្ឋាភិបាលចិន ហើយវានៅតែជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។ ភ្នាក់ងារនេះបានដាក់ស្លាកអក្សរកាត់អង្គភាពនោះថា APT31 គឺជាបណ្តុំនៃមន្ត្រីចារកម្មចិនធ្វើការឲ្យក្រសួងសន្តិសុខរដ្ឋចិន (MSS) ដែលមានសាខានៅខេត្ត Hubei និងធ្វើយុទ្ធនាការចារកម្មតាមអនឡាញស្របច្បាប់ ។

មន្រ្តីទាំងនោះបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Wuhan Xiaoruizhi Science and Technology នេះឡើងដើម្បីប្រើប្រាស់ជាជួរមុខក្នុងការអនុវត្តយុទ្ធនាការទាំងនោះ ខណៈកន្លងមក APT31 បានកំណត់គោលដៅទៅលើមន្ត្រីជាន់ខ្ពស់អាមេរិក និងទីប្រឹក្សារបស់ពួកគេ រួមទាំងនៅសេតវិមាន នាយកដ្ឋានយុត្តិធម៌ ពាណិជ្ជកម្ម សេដ្ឋកិច្ច សមាជិកសភា និងអ្នកដទៃទៀតជាដើម ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម២២ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៤៣ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

Sokha Hotels

ព័ត៌មានពេញនិយម