Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

បានផុស

នៅ

ក្រសួងកសិកម្ម និងសហករណ៍ថែកំពុងឈ្មុសឈ្មុលរកកញ្ចប់ថវិកាប្រមាណ ៣៣.៥៣ ពាន់លានបាត (៩២២ លានដុល្លារ) ដើម្បីយកមកទិញជីចែកទៅឲ្យប្រជាកសិករដែលមានជីវភាពខ្សត់ខ្សោយចំនួន ៤.៦៨ លាននាក់ដោយឥតគិតថ្លៃ ដោយសារតែការប្រែប្រួលតម្លៃ និងការហក់ឡើងថ្លៃដើម ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ ។

លោក Thamanat Prompow

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ Thamanat Prompow បានលើកឡើងកាលពីថ្ងៃចន្ទថា “តម្លៃជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលនាំចូល គឺកំពុងសង្កត់ ក ដល់ប្រជាកសិករក្រីក្រ ហើយក្នុងចំណោមកសិករដែលស្ថិតក្នុងមុខព្រួញទាំងនោះ មាន ៤.៤៨ លាននាក់ធ្វើកសិកម្មតាមបច្ចេកទេសស្តង់ដារ ខណៈ ២០ ម៉ឺននាក់ទៀតគឺផលិតស្រូវសរីរាង្គ ។

លោករដ្ឋមន្ត្រីបាននិយាយទៀតថា គម្រោងថ្មីនេះមានទិសដៅកាត់បន្ថយថ្លៃដើមដាំដុះ និងបង្កើនទិន្នផលដំណាំប្រកបដោយប្រសិទ្ធភាព ហើយក្រោមគម្រោងនេះ ក្រសួងនឹងផ្តល់ជីចំនួន ៥០ គីឡូក្រាមសម្រាប់គ្រប់ក្រុមគ្រួសារកសិករដែលមានផ្ទៃដីដាំដុះ ១,៦០០ ម៉ែត្រការ៉េ និងជីចំនួន ១ តោនសម្រាប់ផ្ទៃដីដាំដុះអតិបរមា ៣.២ ហិចតា ខណៈការចែកចាយជីនេះទៀតសោត ក៏នឹងដាក់ឲ្យចំទៅតាមប្រភេទស្រូវស្រែដំណាំទាំងនោះផងដែរ ។

លោក Thamanat បានបញ្ជាក់បន្ថែមថា ក្រៅពីការបន្ធូរបន្ថយបន្ទុកលុយកាក់របស់ប្រជាកសិករហើយ គ្រោងការណ៍នេះក៏នឹងជួយខ្នះខ្នែងកាត់បន្ថយថ្លៃចំណាយរបស់រដ្ឋាភិបាលពី ៥៤.៣០ ពាន់លានបាត (ជិត ១,៥០០ លានដុល្លារ) មកនៅត្រឹម ២០.៧៧ ពាន់លានបាត (៥៧១ លានដុល្លារ) ខណៈកន្លងមក រដ្ឋាភិបាលធ្លាប់បានចំណាយដល់កសិករក្នុងម្នាក់ៗប្រមាណ ២៧.៥០ ដុល្លារក្នុងផ្ទៃដីដាំដុះ ១,៦០០ ម៉ែត្រការ៉េ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា​ “គម្រោង​នេះ​ត្រូវ​បាន​ដាក់ផ្ទាំងស៊ីបក្នុងផ្ទៃដីដាំដុះ​ទំហំ​អតិបរមា ៣.២ ហិចតា ឬស្មើ ៥៥០ ដុល្លារ ស្របពេលដែលនាយកដ្ឋាន​ស្រូវអង្ករ គឺជាអ្នក​ទទួល​ភារកិច្ច​ក្នុង​ការ​រៀបចំ​ទិន្នន័យ​ដើម្បី​ស្នើ​គម្រោង​នេះ​ទៅ​គណៈកម្មាធិការ​គោលនយោបាយ និង​រដ្ឋបាល​អង្ករ​ជាតិ មុន​នឹង​ឈាន​ទៅបន្តឲ្យ​គណៈរដ្ឋមន្ត្រីអនុម័ត​“ ​។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃក្រោមការកាច់ចង្កូតនាវាដោយគណបក្សភឿថៃ បានដាក់ចេញគោលនយោបាយជួយសម្រួលដល់បន្ទុកប្រជាកសិករខ្សត់ខ្សោយ ជាពិសេសការដំឡើងថ្លៃផលិតផលកសិកម្ម សំដៅបង្កើនប្រាក់ចំណូលជាមធ្យមរបស់ប្រជាកសិករប្រមាណ ៣ ដង ពោលឡើងដល់ ៨៥៩ ដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០២៧ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ត្រឹមសង្ក្រាន្តនៅឈៀងម៉ៃ ថៃ រំពឹងទាញចំណូលបាន ៥៥០លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម